Connect with us

ព័ត៌មានជាតិ

មកស្គាល់ អ្នកនិពន្ធ៤រូបដែលសរសេរសៀវភៅជាច្រើនពីសម្តេច ហ៊ុន សែន​ និងក្រុមគ្រួសារ

បានផុស

នៅ

អ្នកនិពន្ធខ្មែរ៤រូប តែងតែនិពន្ធទាក់ទងជាមួយនឹងជីវប្រវត្តិ និងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ទាំងការស្វែងរកសន្តិភាពរួចផុតពីសង្គ្រាម និងការដឹកនាំប្រទេសក្នុងវិបត្តិកូវីដ-១៩។ ក្នុងនោះ ក៏មានសៀវភៅមួយចំនួនដែលបានសរសេរពីសមាជិកគ្រួសាររបស់សម្តេចតេជោ ផងដែរ។ អ្នកនិពន្ធទាំង៤រូបនេះ គឺ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. លោក ពៅ សុខ

លោក ពៅ សុខ គឺជាទីប្រឹក្សា​ផ្ទាល់សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី និងជាអ្នកនិពន្ធសៀវភៅអំពីជីវប្រវត្តិ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសង្រ្គាម និងក្រោយសង្គ្រាម ព្រមទាំង ការប្រយុទ្ធប្រឆាំងរបស់រាជរដ្ឋាភិបាលក្នុងកំឡុងពេលវិបត្តិកូវីដ-១៩។ មិនត្រឹមតែសរសេរសៀវភៅរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ លោក ពៅ សុខ ក៏បានសរសេរសៀវភៅទាក់ទងជាមួយនឹងភរិយា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងកូនរបស់សម្តេចផងដែរ។ សៀវភៅនីមួយៗដែលលោកបាននិពន្ធ គឺមានកម្រាស់ប្រហែល ៣០០ទំព័រ ទៅ៩០០ទំព័រ និងប្រើរយៈពេលជាច្រើនឆ្នាំទម្រាំសរសេររួច។

ស្នាដៃនិពន្ធរបស់លោក ពៅ សុខ អំពីសម្តេចតេជោ ហ៊ុន សែន មានដូចជា៖

-សម្តេច ហ៊ុន សែន ៣ យន្តការ ឈ្នះកូវីដ-១៩

-ទឹកចិត្តអ្នកជួយសង្រ្គោះ

-វីរបុរស០៧១

-សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាសទិសប្រយុទ្ធ កូវីដ-១៩

-សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា

-អ្នក​យុទ្ធសាស្ត្រ​វ័យក្មេងនៅអាស៊ីភាគ១

-កូនប្រុសច្បងដ៏មាន​​ឥទ្ធិពល

-បេះដូងវីរៈជន។ល។

សៀវភៅ “សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា” គឺលោក ពៅ សុខ ចំណាយពេលសរសេរអស់រយៈពេលប្រមាណជិត១០ឆ្នាំ ទម្រាំលោកអាចប្រមូលទិន្នន័យគ្រប់គ្រាន់ អាចសរសេរចេញជាសៀវភៅកម្រាស់ ៦០០ទំព័រនេះ។

២.លោក ឆាយ សុផល

លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធដែលបាននិពន្ធសៀវភៅស្តីពីដំណើរជីវិត និងបទពិសោធការគ្រប់គ្រងប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ជាច្រើនក្បាល។ អ្នកនិពន្ធ ឆាយ សុផល ក៏បានតែងនិពន្ធទាក់ទងជាមួយនឹងកូនប្រុសទាំង៣របស់សម្តេចតេជោ ហ៊ុន សែន និងអ្នកបន្តវេននាយករដ្ឋមន្ត្រី ផងដែរ។ លោក​ ឆាយ សុផល ដែលជាសាស្រ្តាចារ្យផ្នែកសារព័ត៌មានមួយរូបដែរ ក៏បានតែងនិពន្ធសៀវភៅជាច្រើនទាក់ទងនឹងសម្តេចតេជោ ហ៊ុន សែន មិនចាញ់លោក ពៅ សុខ ប៉ុន្មានឡើយ។

ស្នាដៃនិពន្ធសៀវភៅទាក់ទងជាមួយនឹងនាយករដ្ឋមន្រ្តីកម្ពុជា និងគ្រួសាររបស់លោក ឆាយ សុផល មានដូចជា៖

-មរតកតេជោ ពិស្សុតភាពនៃកម្ពុជាលើឆាកអន្តរជាតិ

-រាជរដ្ឋាភិបាលកម្ពុជា-សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩ ភាគ១

-រាជរដ្ឋាភិបាលកម្ពុជា-សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩ ភាគ២

-កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅការបន្តវេន ហ៊ុន ម៉ាណែត

-Hun Sen war & peace in Cambodia and Southeast Asia

-ហ៊ុន សែន-នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ

បងប្អូន​ប្រុស​ទាំង​៣ ​ឈាម​ថ្មី​ក្នុង​ចំណោម​អ្នក​បន្ត​វេន។ល។

សៀវភៅ “មរតកតេជោ ពិស្សុតភាពនៃកម្ពុជាលើឆាកអន្តរជាតិ” គឺជាឯកសារប្រវត្តិសាស្ត្រដែលមានកម្រាស់ ៧៣០ទំព័រ ស្តីពីសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន និងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ (៨-១៣ វិច្ឆិកា ២០២២) ដែលកម្ពុជា ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១។ ក្នុងនោះ ក៏មានបង្ហាញពីសមត្ថភាពនៃការដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យឆាកអន្តរជាតិស្គាល់កម្ពុជាកាន់តែច្រើនថែមទៀត។

៣.លោក កែវ បាភ្នំ

លោក កែវ បាភ្នំ គឺជាប្រធាន​គណៈ​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​របស់គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និងជាអ្នកនិពន្ធសៀវភៅដែលទាក់ទងជាមួយនឹងសម្តេចតេជោ ហ៊ុន សែន មានចំណងជើងថា “សម្ដេច​តេជោ ហ៊ុន សែន​ អ្នក​គូស​វាស​ជោគ​វាសនា​កម្ពុជា”។ សៀវភៅមួយនេះ ជាប្រភេទសៀវភៅដែលសរសេរទាក់ទងជាមួយនឹងរឿងសម្ងាត់របស់សម្តេចតេជោ ៧០ ទៅ ៨០% ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងពីមុនឡើយ។

សៀវភៅ “សម្ដេច​តេជោ ហ៊ុន សែន​ អ្នក​គូស​វាស​ជោគ​វាសនា​កម្ពុជា” មានកម្រាស់ ៦០១ទំព័រ ប្រើរយៈពេលជាច្រើនឆ្នាំទើបអាចស្វែងរកទិន្នន័យគ្រប់គ្រាន់ ដើម្បីសរសេរសៀវភៅមួយក្បាលនេះចេញមក។ កាលពីថ្ងៃទី​​១៥​ ខែ​កញ្ញា ​ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យ​បោះពុម្ព​សៀវភៅនេះចំនួន​ ៥ ម៉ឺន​ច្បាប់ ព្រមទាំងចាត់ឱ្យមានការបកប្រែទៅជាភាសាអង់គ្លេសសម្រាប់ចែកជូនសាធារណជន និងបរទេសបានអានផងដែរ ព្រោះសម្តេចថា ដល់ពេលវេលាគួរតែបញ្ចេញរឿងរ៉ាវមួយចំនួន ដែលមនុស្សគ្រប់គ្នាមិនបានដឹងហើយ។ ក្រៅពីសៀវភៅនេះ លោកក៏បានសរសេរសៀវភៅផ្សេងទៀត ដូចជា សម្តេចតេជោ ហ៊ុន សែន ដំណើរស្វែងរកសន្តិភាពបង្រួបបង្រួមជាតិ ឯកភាពទឹកដី ជាដើម។

៤. លោក អៀង ពិសី

លោក អៀង ពិសី គឺជាអ្នកនិពន្ធសៀវភៅអក្សរសិល្ប៍ វប្បធម៌ គន្លឹះអប់រំ ប្រលោមលោកជាច្រើន។ មិនតែប៉ុណ្ណោះ លោក អៀង ពិសី ក៏បាននិពន្ធសៀវភៅទាក់ទងជាមួយនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។

សៀវភៅដែលលោកសរសេរទាក់ទងជាមួយសម្តេចតេជោ មានចំណងជើងថា “ហ៊ុន សែន កម្ពុជា” សរសេរចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ទើបរួចរាល់ចេញជារូបរាង។ សៀវភៅនេះត្រូវបានចងក្រងជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ដែលនិយាយអំពីការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ ការស្តារកម្ពុជាឡើងវិញពីសង្គ្រាមក្នុងប្រទេស។ ក្នុងនោះក៏បានបង្ហាញពីការពុះពារ និងការពលីជីវិតរបស់ថ្នាក់ដឹកនាំ ដើម្បីប្រទេសជាតិផងដែរ។

រីឯ សៀវភៅកម្រងកំណាព្យមានចំណងជើងថា “ស្ត្រីឆ្នើមអតីតកសិករកម្ពុជា” គឺជាការតែងនិពន្ធដែលនិយាយអំពីជីវិតរបស់កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានតស៊ូ និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិរួចផុតពីសង្គ្រាមដ៏ឈឺចាប់។ សៀវភៅនេះ ក៏ត្រូវបានចងក្រងសម្រាប់រក្សាទុកនៅតាមបណ្ណាល័យនានាក្នុងប្រទេសកម្ពុជា ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានអាន និងស្វែងយល់ពីសៀវភៅមួយ​នេះផងដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ ព្រមាននិងផ្តាំផ្ញើពាក្យប៉ុន្មានម៉ាត់ទៅ ពូទីន ដែលនៅតែគឃ្លើនវាយប្រហារទីក្រុង កៀវ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៦ នាទីutes មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម