Connect with us

ព័ត៌មានជាតិ

​​បន្ទាប់ពីដកអាជ្ញាបណ្ណ​គេហទំព័រ ​VOD ​លែងដំណើរ​ការ​

បានផុស

នៅ

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បញ្ជារឱ្យក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ​ពេលនេះ គេហទំព័រ VOD លែងដំណើរការហើយនៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចមិនទទួលយកការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ត្រូវការពារកិត្តិយសរបស់សម្ដេច ហើយសម្រេចបញ្ចប់រឿងនេះដោយឲ្យក្រសួងព័ត៌មានលុប​ចោល​អាជ្ញាប័ណ្ណវិទ្យុវីអូឌី(VOD)ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង 10៖00 នាទីថ្ងៃ ១៣ កុម្ភៈ ២០២៣ ជាកំហិត។

ក្រោយការចេញលិខិតសម្ដែងការសោកស្ដាយលើកទី១ ត្រូសសម្ដេចតេជោបដិសេធ VOD បានចេញលិខិតលើកទី២ សុំទោសនៅម៉ោង ១២ យប់ ប៉ុន្តែសម្ដេចតេជោរក្សាជំហរដាច់ណាត់លុបចោកអាជ្ញាប័ណ្ណ VOD ដដែល។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង ១២ យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទ​ចោលវិទ្យុវីអូឌីនោះឡើយ»។

ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ ១២ កុម្ភៈ ២០២៣ ដោយគ្មានការកែប្រែ។សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម