ព័ត៌មានជាតិ
សំណង់អាគារជាប់គាំងនៅព្រះសីហនុចំនួន ៨៩ ចាប់ផ្ដើមការសាងសង់ឡើងវិញក្រោយធូរស្រាលកូវីដ១៩
សំណង់ខ្ពស់ៗជាប់គាំងចំនួន ៨៩ នៅខេត្តព្រះសីហនុ បានចាប់ផ្ដើមការសាងសង់ឡើងវិញក្រោយពេលធូរស្រាលជំងឺកូវីដ១៩។ នេះបើតាមការឱ្យដឹងពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

សំណង់អាគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ សរុបចំនួន ១ ០០៦ អាគារ ក្នុងចំណោមអាគារទាំងអស់ អាគារដែលបានផ្អាកការសាងសង់ទាំងស្រុងមានចំនួន ៣៥៩ អាគារ ឯអាគារដែលកំពុងដំណើរការនាពេលបច្ចប្បន្ន ដែលទើបចាប់ផ្ដើមសាងសង់ឡើងវិញមានចំនួន ៨៩ អាគារ។
លោក គួច ចំរើន បានឱ្យដឹងថា អាគារដែលបានសាងសង់រួចហើយ ក៏ប៉ុន្តែដោយសារការគំរាមកំហែងដោយសារកូវីដ១៩ កន្លងទៅគឺបានផ្អាកដំណើរការចំនួន ២៥៥ អាគារ។ ចំណែកអាគារដែលបានសាងសង់រួចកំពុងដំណើរការនាពេលបច្ចុប្បន្ន និងកំពុងផ្ដល់ការងារទៅឱ្យយុវជនជាពលករដែលកំពុងបម្រើការងារ មានចំនួន ៣០៣ អាគារ។

ចំពោះយន្តការដោះស្រាយអាគារដែលនៅសល់ជាប់គាំង ត្រូវបានអភិបាលខេត្តរូបនេះ បញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបង្កើតក្រុមការងារមួយរៀបចំគោលនយោបាយដោះស្រាយសំណង់ជាប់គាំងនេះ ខណៈគោលនយោបាយនេះ កំពុងដំណើរការជាបន្តបន្ទាប់ ហើយកំពុងសុំយោបល់ពីថ្នាក់ដឹកនាំដើម្បីសម្រេចអំពីគោលនយោបាយសម្រាប់ការលើកទឹកចិត្តឱ្យការកសាង និងជំរុញអំពីការសាងសង់អាគារដែលជាប់គាំង៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


