សេដ្ឋកិច្ច
គម្រោងអាគារជាប់គាំង ១៣១ នៅខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្ត
គិតចាប់ពីដើមឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានអនុម័តគម្រោងចំនួន ២៩៦ ដែលមានទុនវិនិយោគប្រមាណ ៧ ពាន់លានដុល្លារ និងអាចបង្កើតការងារថ្មីចំនួន ៥៣ ២០៥កន្លែង។
គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តច្រើនជាងគេ គឺគម្រោងអគារជាប់គាំងចំនួន១៣១ ស្មើនឹង ៤៤ភាគរយ គម្រោងវិនិយោគថ្មីចំនួន១៣០ ស្មើនឹង ៤៤ភាគរយ គម្រោងពង្រីកចំនួន២៤ ស្មើនឹង ៨ភាគរយ និងគម្រោងមានស្រាប់ចំនួន១១ ស្មើនឹង ៤ភាគរយ។

លើទិដ្ឋភាពវិស័យគម្រោងប្រមាណ ៩៤ភាគរយ ប្រមូលផ្តុំក្នុងវិស័យចំនួន៣ គឺវិស័យអចនទ្រព្យចំនួន ១១៨គម្រោង វិស័យទេសចរណ៍មចំនួន ៩៨គម្រោង និងវិស័យឧស្សាហកម្មចំនួន ៦១គម្រោង។
គម្រោងប្រមាណ ៦,៤ភាគរយផ្សេងទៀត ឬ ១៩គម្រោង មាននៅក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។ ទន្ទឹមនេះក្នុងវិស័យឧស្សាហកម្ម ក្រុមការងារបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៤ មានទុនវិនិយោគសរុបចំនួនប្រមាណ ១១០លានដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥,២២០កន្លែង។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលធំ និងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងការដឹកជញ្ជូន ជាពិសេសកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកជាដើម ដែលសមស្របសម្រាប់ការវិនិយោគ។
ស្របតាមទិសដៅនៃការអភិវឌ្ឍផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានកំណត់ផែនការវិនិយោគសាធារណៈ ជាប្រព័ន្ធតាមដំណាក់កាលច្បាស់លាស់រហូតដល់ឆ្នាំ២០៣៨ ដោយរដ្ឋបាលខេត្តបានរៀបចំជា ៤តំបន់ធំៗ ទី១.ឧស្សាហកម្ម និងដឹកជញ្ជូន ២.ទីក្រុងសមាហរណកម្មពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ ៣.តំបន់កោះ រៀបចំជាតំបន់ទេសចរណ៍អន្តរជាតិ ៤.រុញច្រានខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម តភ្ជាប់ទៅនឹងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ពិភពលោក សូមឱ្យអ្នកវិនិយោគចូលរួមសហការជាមួយរដ្ឋបាលខេត្ត ហើយអត្ថប្រយោជន៍របស់ក្រុមហ៊ុន គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។

លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ តាមរយៈការជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្តារកំណើនសេដ្ឋកិច្ច និងបំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលតាមរយៈការដាក់ចេញនូវវិធានការ និងយន្តការមានលក្ខណៈជាកញ្ចប់ ប្រទាក់ប្រឡា មានតម្លាភាព និងប្រសិទ្ធភាព។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល និងធានាចីរភាពនៃមុខងារគាំទ្រ វិនិយោគតាមរយៈការផ្ទេរ និងកសាងសមត្ថភាពជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ជាបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


