Connect with us

ព័ត៌មានជាតិ

គ្រឿង​ចក្រចាប់ផ្តើម​បញ្ជូនទៅ​ស្ថាបនា​ផ្លូវ​ចូល​រមណីយដ្ឋានទន្លេ​បាទី​ឡើងវិញ

បានផុស

នៅ

ក្រោយ​ផ្អាក​​ជាច្រើន​ខែ គ្រឿងចក្រ​ត្រូវ​បាន​បញ្ជូនដើម្បី​​បន្តគម្រោង​​​​ស្ថាបនា​ផ្លូវ​ចូលទៅ​​រមណីយដ្ឋាន​ទន្លេ​បាទី​ឡើង​វិញ។

​អ្នក​ភូមិមាន​លំនៅ​នៅភូមិ​​ទន្លេបាទី ឃុំ​ក្រាំងធ្នង់​ដែល​បាន​ទាំង​ផ្ញើ​រូបភាព​គ្រឿងចក្រ​កំពុង​ឈូសឆាយ​ផង​នោះ​​បាន​ឲ្យ​ដឹង​ថា គ្រឿងចក្រ​បានបញ្ជូន​​មក​តាំង​ពី​ថ្ងៃ ១៥ កុម្ភៈ​នេះ។ ក្រោយ​ធ្វើ​ទុកចោល​ជា​ច្រើនខែ​​បង្ក​ការលំបាក​ដល់ការ​​ធ្វើ​ដំណើរ​ អ្នក​ភូមិ​​​សង្ឃឹម​ថា​ផ្លូវ​​នេះ​នឹង​បន្ត​ស្ថាបនា​​ឲ្យ​ចប់​ចុងចប់​ដើម​​មិន​ទុក​ចោល​កណ្តាល​ទី​ទៀត​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ចូល​រមណីយដ្ឋានទន្លេបាទី​បាន​ផ្អាក ខណៈ​​កន្លែង​​ខ្លះ​ទើប​តែ​បាន​ឈូសឆាយ​ និង​កន្លែង​ខ្លះ​ទៀត​បាន​ចាក់​បេតុង​មួយ​ចំហៀង​។ បើ​តាម​អ្នក​ភូមិ​ប្រាប់​កម្ពុជាថ្មី ផ្លូវ​នេះ​ផ្អាក​ក៏​មិន​ដឹង​មូលហេតុ​ជាក់លាក់​យ៉ាងណា​ គ្រាន់តែ​ដឹង​ថា​ក្រោយ​ក្រុមហ៊ុន​ឡេង ណាវ៉ាត់ត្រា ដក​ថយ​ពី​គម្រោង​អភិវឌ្ឍ​​ដី​ឡូត៍​នៅ​រមណីយដ្ឋាន​ភ្នំ​តាម៉ៅ។

កាលពី​ខែ កុម្ភៈ ឆ្នាំ ២០២២ អាជ្ញាធរ​ស្រុកបាទី​បាន​ជូនដំណឹង​ពីការ​ស្ថាបនា​ផ្លូវខេត្តលេខ ១២០B ឆ្លងកាត់ភូមិទន្លេបាទី ភូមិថ្នល់ទក្សិណ ភូមិខ្នា និងភូមិត្បែង ឃុំក្រាំងធ្នង់ ជួសជុលពង្រីកដោយចាក់ក្រាលកៅស៊ូ (DBST) ​ប្រវែង ​​៤.៥៩០ម ចាប់ពីចន្លោះ គ.ម០៦+០០០ ដល់ គ.ម ១៣+៩៥០។

ក្នុង​សេចក្តីជូនដំណឹងក៏​ណែនាំបន្ថែម​ដល់​ប្រជា​ពលរដ្ឋ​ដែលមាន​សំណង់ប៉ះពាល់ ​ដែលបានសាងសង់រួចនិងកំពុង​សាងសង់រំលោភចូលមកលើដីចំណីផ្លូវសាធារណៈ ត្រូវ​រុះរើនិងរំកិលយ៉ាងតិច​ឲ្យ​បាន ២០ ម៉ែត្រ ពីអ័ក្សផ្លូវសង​ខាង​​​។

ផ្លូវចូល​រមណីយដ្ឋាន​ទន្លេបាទី​ជាបណ្តាញ​ផ្លូវ​ដ៏​សំខាន់​មួយ​តភ្ជាប់​​ពី​ផ្លូវ​ជាតិ​លេខ​ ២ ដល់​ផ្លូវជាតិ​លេខ ៣ មានប្រវែង​ជាង ២០ គីឡូម៉ែត្រ។ បច្ចុប្បន្ន​ផ្លូវ​នេះ​មានការ​ប្រើប្រាស់​និង​ដឹកជញ្ជូនច្រើន ហើយ​តាម​ពី​អ្នក​ភូមិប្រាប់​មាន​រថយន្ត​ធំៗ​បើក​បរ​កាត់​ជា​រៀងរាល់ថ្ងៃ ​ជាពិសេស​រថយន្ត​ដឹកសម្ភារៈទៅ​ស្ថាបនា​​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម