ព័ត៌មានជាតិ
ក្រសួងការបរទេសនឹងរៀបចំសន្និបាតប្រចាំឆ្នាំ ដើម្បីពិនិត្យលើការងារការទូត
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងរៀបចំសន្និបាតប្រចាំឆ្នាំ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ ដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារការទូត និងការរៀបចំនូវផែនការសកម្មភាពថ្មីសម្រាប់គោលនយោបាយការបរទេស ឯករាជ្យ និងផ្អែកតាមច្បាប់។

សន្និបាតប្រចាំរបស់ក្រសួងការបរទេសកម្ពុជានឹងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងជាន់ខ្ពស់ពីស្ថាប័នជាតិពាក់ព័ន្ធ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត និងធ្វើជាប្រធានដឹកនាំកិច្ចពិភាក្សារយៈពេលពីរថ្ងៃដំបូង។
ប្រធានបទដែលត្រូវលើមកពិភាក្សា រួមមាន ការប្រែប្រួលភូមិសាស្ត្រនយោបាយសកល ការវិវត្តនៃបញ្ហាក្នុងតំបន់ដែលជាផលប្រយោជន៍ និងក្តីបារម្ភរបស់កម្ពុជា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ក៏ដូចជាការបន្តធ្វើកំណែទម្រង់ស្ថាប័ន ជាដើម។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតដែលនឹងរៀបចំជាលក្ខណៈផ្ទៃក្នុង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្ដល់គោលការណ៍ណែនាំ និងទិសដៅគោលនយោបាយដល់មន្ត្រីការទូតកម្ពុជាទាំងអស់សំដៅរក្សាផលប្រយោជន៍ស្នូលរបស់កម្ពុជា ដើម្បីធានាឲ្យបានអធិបតេយ្យភាព និងសន្តិភាព ព្រមទាំងជំរុញទំនាក់ទំនងសេដ្ឋកិច្ច៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


