ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ជឿជាក់ថា យុវនិស្សិតទទួលអាហារូបករណ៍ប្រឹងសិក្សាដើម្បីឈានទៅបន្តវេន
កោះកុង ៖ អភិបាលរងខេត្តកោះកុង មានជំនឿជឿជាក់ថា ក្រុមយុវនិស្សិតក្នុងខេត្តដែលកំពុងទទួលអាហារូបករណ៍សិក្សាឥតគិតថ្លៃពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងប្រឹងប្រែងសូត្រ ដើម្បីក្លាយជាធនធានមនុស្សបន្តវេនទៅថ្ងៃអនាគត។

យុវនិស្សិតសម័យនេះជាមានឱកាសគ្របបែបយ៉ាង ដើម្បីទទួលបានចំណេះដឹងទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ទៀតសោតការទទួលអាហារូបករណ៍សិក្សាពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ប្រសិនបើមិនប្រឹងប្រែងនោះទេ ប្អូនអាចនឹងបរាជ័យចំពោះដំណើរជីវិតសិក្សា។

នេះជាការលើកឡើងរបស់លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ថ្លែងក្នុងពិធីពិធីដាក់ឱ្យដំណើរការស្នាក់ការ ក្រុមការងារ អ.ម.ត ខេត្តកោះកុង និងផ្តល់អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់សិស្សក្រីក្រនៅក្នុងខេត្តចំនួន ១៦រូប សម្រាប់ឆ្នាំ២០២៣។

លោកអភិបាលរងខេត្ត សង្កត់ធ្ងន់ដែរថា បើធៀបនឹងរបប ប៉ុល ពត អ្វីឡើយការសិក្សាបានពេញលេញ និងឱកាសការងារល្អៗ ព្រោះតែប្រទេសជួបសង្គ្រាម ប៉ុន្តែសម័យតេជោ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ គឺបាននឹងកំពុងផ្តោតលើការយកចិត្តដាក់ខ្ពស់លើវិស័យគុណភាពអប់រំដែលបម្រើការកសាងធនធានមនុស្ស សម្រាប់ឃឿនបន្តកសាងសង្គមជាតិកាន់តែជឿនលឿន។

លោក ហាក់ ឡេង យល់ថា ការផ្តល់បានអាហារូបករណ៍របស់ប្អូនៗនិស្សិតក្នុងខេត្តកោះកុងនៅពេលនេះ ជាពេលវេលាមាសពេជ្រមិនងាយរកបាន ដូច្នេះត្រូវចេះកែច្នៃខ្លួនឱ្យកាន់តែមានតម្លៃតាមរយៈពុះពារតស៊ូសិក្សាក្នុងថ្នាក់រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ដោយក្រោយបញ្ចប់ការសិក្សានឹងទទួលបានឱកាសការងារ និងប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារ។

ខេត្តកោះកុង មានក្រុមនិស្សិតដែលបានទទួលអាហារូបករណ៍តាំងពីឆ្នាំ២០១៩ – មកដល់បច្ចុប្បន្នមានចំនួន៥៥នាក់ ក្នុងនោះស្រីមានចំនួន២៤នាក់ ដែលបានសិក្សានៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត(UME) និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)សាខាខេត្ត។ ជាក់ស្តែងឆ្នាំ២០២៣នេះ អ.ម.ត ផ្ដល់អាហារូបករណ៍ជូនសិស្សក្រីក្រមានចំនួន១៦នាក់នៅថ្នាក់ឧត្តមសិក្សាចំនួន២ក្នុងខេត្ត។

ដោយឡែកតំណាងនិស្សិតទទួលអាហារូបករណ៍ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្តេជ្ញាចិត្តថានឹងប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរៀនសូត្រ ទោះបីជាចំណុចខ្លះមិនទាន់មានសមត្ថភាពក៏ដោយ ហើយការធ្វើដូច្នេះដើម្បីតបស្នងសងគុណជូនសម្តេចទាំងទ្វេដែលគិតគូរពីការលំបាកដល់ពួកគេដែលជានិស្សិតក្រីក្រនៅតាមទីជនបទ។

តំណាងនិស្សិត ក៏សូមថ្លែងអំណរអរគុណជូនសម្តេចទាំងទ្វេ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាសដល់ពួកគេបានរៀនសូត្រឥតគិតថ្លៃតាមរយៈការផ្តល់អាហារូបករណ៍សិក្សា១០០%រយៈពេល៤ឆ្នាំពេញរៀនថ្នាក់មហាវិទ្យាល័យនៅក្នុងខេត្ត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


