ព័ត៌មានជាតិ
ផ្លូវចូលរមណីយដ្ឋានទន្លេបាទី នឹងបញ្ចប់ឲ្យរួចមុនចូលឆ្នាំខ្មែរ
ផ្លូវចូលរមណីយដ្ឋានទន្លេបាទីដែលបានផ្អាកមួយរយៈ ហើយទើបតែថ្មីៗនេះមានការបញ្ជូនគ្រឿងចក្រផ្តើមដំណើរការស្ថាបនាបន្តឡើងវិញ បើតាមអាជ្ញាធរខេត្តតាកែវអះអាងថាគ្រោងនឹងបញ្ចប់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ។
ឆ្លើយតបសំនួររបស់កម្ពុជាថ្មីនៅក្នុងសន្និសីទនៅព្រឹកនេះ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានបញ្ជាក់ថា កន្លងទៅការកែលម្អផ្លូវចូលរមណីយដ្ឋានទន្លេបាទីជាគម្រោងរបស់ឯកជន ដែលក្រោយទទួលបានសិទ្ធិវិនិយោគនៅតំបន់ភ្នំតាម៉ៅ ក៏បានជួយស្ថាបនាផ្លូវដើម្បីផ្សារភ្ជាប់គម្រោងអភិវឌ្ឍរបស់ខ្លួន។ យ៉ាងណាក្រោយគម្រោងដកថយទៅវិញ ដំណើរការសាងសង់ក៏បានផ្អាកនៅមេម៉ាយ។

លោកអភិបាលខេត្តបញ្ជាក់ថា ដើម្បីសម្រួលកាត់បន្ថយការលំបាករបស់ពលរដ្ឋក្នុងការធ្វើដំណើរ ក្រុមហ៊ុនបានចាប់ផ្តើមបន្តស្ថាបនាផ្លូវចូលទៅរមណីយដ្ឋានទន្លេបាទីឡើងវិញ ហើយគ្រោងបញ្ចប់ឲ្យបាននៅមុនពិធីចូលឆ្នាំខ្មែរ។
យ៉ាងណាមិញបើតាមលោកអភិបាលខេត្ត ការស្ថាបនាបន្តនេះមានការកែសម្រួលខ្លះៗ តែនឹងបញ្ចប់តាមផែនការ។
ផ្លូវចូលរមណីយដ្ឋានទន្លេបាទីបានផ្អាកជាច្រើនខែ ខណៈកន្លែងខ្លះទើបតែបានឈូសឆាយ និងកន្លែងខ្លះទៀតបានចាក់បេតុងមួយចំហៀង។ បើតាមអ្នកភូមិប្រាប់កម្ពុជាថ្មី ការផ្អាកនេះក៏មិនដឹងមូលហេតុជាក់លាក់ គ្រាន់តែដឹងថាក្រោយក្រុមហ៊ុនឡេង ណាវ៉ាត់ត្រា ដកថយពីគម្រោងអភិវឌ្ឍដីឡូត៍នៅរមណីយដ្ឋានភ្នំតាម៉ៅ។
កន្លងទៅអាជ្ញាធរស្រុកបាទីបានជូនដំណឹងពីការស្ថាបនាផ្លូវខេត្តលេខ ១២០B ឆ្លងកាត់ភូមិទន្លេបាទី ភូមិថ្នល់ទក្សិណ ភូមិខ្នា និងភូមិត្បែង ឃុំក្រាំងធ្នង់ ដោយជួសជុលពង្រីកចាក់ក្រាលកៅស៊ូ (DBST) ប្រវែង ៤.៥៩០ម ចាប់ពីចន្លោះ គ.ម ០៦+០០០ ដល់ គ.ម ១៣+៩៥០។
ផ្លូវចូលរមណីយដ្ឋានទន្លេបាទីជាបណ្តាញផ្លូវដ៏សំខាន់មួយតភ្ជាប់ពីផ្លូវជាតិលេខ ២ ដល់ផ្លូវជាតិលេខ ៣ មានប្រវែងសរុបជាង ២០ គីឡូម៉ែត្រ។ បច្ចុប្បន្នផ្លូវនេះមានការប្រើប្រាស់និងដឹកជញ្ជូនច្រើន ហើយ៏មានរថយន្តធំៗបើកឆ្លងកាត់ជារៀងរាល់ថ្ងៃ ជាពិសេសរថយន្តដឹកសម្ភារៈទៅស្ថាបនាព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


