ព័ត៌មានជាតិ
មន្ទីរវប្បធម៌ខេត្តព្រះវិហារ សម្រុកចុះបញ្ជីដីធ្លីតាមទីតាំងប្រាសាទបុរាណ ការពារការរំលោភពីប្រជាពលរដ្ឋ
មន្ទីរវប្បធម៌ខេត្តព្រះវិហារ បានកំពុងសហការជាមួយមន្រ្តីមន្ទីរដែនដីដើម្បីធ្វើការចុះបញ្ជីដីធ្លីក្នុងតំបន់ប្រាសាទបុរាណ ដើម្បីការពារការចូលទន្រ្ទានកាន់កាប់ពីប្រជាពលរដ្ឋ។
លោក នៅ ចាន់គង់ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះវិហារបានប្រាប់កម្ពុជាថ្មីតាមទូរសព្ទនៅព្រឹកនេះថា អាជ្ញាធរបានសហការជាមួយមន្ទីរដែនដីខេត្តចុះបញ្ជីកម្មសិទ្ធិលើទីតាំងប្រាសាទបុរាណក្នុងខេត្ត ដើម្បីងាយស្រួលគ្រប់គ្រងចៀសវាងកុំឲ្យពលរដ្ឋចូលទន្រ្ទានកាន់កាន់ដែលនាំឲ្យប៉ះពាល់តំបន់បុរាណដ្ឋាន។

លោកបន្តថា រហូតមកដល់ពេលនេះ មន្ទីរបានចុះបញ្ជីកម្មសិទ្ធិដីធ្លីលើទីតាំងប្រាសាទបានចំនួន ៤០ កន្លែង ក្នុងចំណោមប្រាសាទជាង ២០០ នៅទូទាំងខេត្ត។ លោកអះអាងថា កន្លងមកមានពលរដ្ឋបានចូលទៅរុករានដីនៅតាមតំបន់ប្រាសាទបុរាណ ដែលនាំឲ្យប៉ះពាល់ទីបុរាណដ្ឋាន។
«ពិបាកពលរដ្ឋខ្វះដីចូលទៅរុករានដីនៅតំបន់ប្រាសាទ ចឹងបានមន្ទីរសហការជាមួយមន្រ្តីដែនដីចុះវាស់វែងធ្វើប្លង់រឹងបើមានការទន្រ្ទានបានន័យថាគាត់រំលោភច្បាប់ ហើយអាចប្តឹងឡើងទៅតុលាការ»។
លោកបន្តថា ក្រោយពេលអាជ្ញាធរបានចុះបញ្ជីដីធ្លីតាមទីតាំងប្រាសាទមួយចំនួន ថែមទាំងបោះបង្គោលព្រំកំណត់ច្បាស់លាស់ថែមទៀតនោះ ពលរដ្ឋមិនហ៊ានចូលទៅរំលោភទៀតទេ។
លោកបន្តថា តាមច្បាប់នៅតំបន់បុរាណដ្ឋានត្រូវមានចម្ងាយ ១,៥ គីឡូម៉ែត្រជុំវិញមិនអាចចូលទន្រ្ទានបានទេ។
លោក នៅ ចាន់គង់ បានបន្ថែមថា មន្ទីរនឹងសហការជាមួយមន្រ្តីជំនាញ ដើម្បីចុះបញ្ជីកម្មសិទ្ធិដីធ្លីតាមតំបន់ទីតាំងប្រាសាទទូទាំងខេត្តបន្តរហូតដល់បញ្ចប់ទាំងស្រុង។
ខេត្តព្រះវិហារមានសំណង់ប្រាសាទបុរាណចំនួន ២៤៨ ទីតាំង រាយប៉ាយគ្រប់ស្រុក។ ក្នុងចំណោមប្រាសាទទាំង ២៤៨ នៅរូបរាងមានជាង ៧០ ភាគរយ។
ប្រាសាទព្រះវិហារ និងក្រុមប្រាសាទកោះកេរ មានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីឆ្នាំ ២០០៨។ ចំណែកក្រុមប្រាសាទកោះកេរ រដ្ឋាភិបាលក៏កំពុងជំរុញដើម្បីចុះបញ្ជីរបស់អង្គការយូនេស្កូនៅពេលឆាប់ៗខាងមុខផងដែរ។
លោក នៅ ចាន់គង់ បានឲ្យដឹងថា ខេត្តព្រះវិហារមានស្រុកចំនួនពីរបន្សល់ទុកប្រាសាទបុរាណច្រើនជាងគេគឺស្រុកគូលែន និងស្រុកជាំក្សាន្ត។ ស្រុកគូលែនដែលរួមបញ្ចូលទាំងតំបន់ប្រាសាទកោះកេរ្តិ៍មានជាង ១០០ ប្រាសាទ ស្រុកជាំកម្សាន្តមានជាង ៨០ ប្រាសាទ។ ចំណែកបណ្ដាស្រុកផ្សេងទៀតក៏មានច្រើនដែរ ដូចជាស្រុកឆែបមានជាង ១០ ប្រាសាទ ស្រុកជ័យសែនជាង ១០ ប្រាសាទ ស្រុកត្បែងមានជ័យជិត ១០ ប្រាសាទ ស្រុកសង្គមថ្មីជាង ៤០ ប្រាសាទ៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


