Connect with us

ព័ត៌មានជាតិ

កសិករខេត្តពោធិ៍សាត់ ដាំស្ពៃក្តោបលើដី ១០អា ទទួលបានប្រាក់ចំណេញជាង ៥លានរៀល

បានផុស

នៅ

អ្នកស្រី ប៊ិល ហ៊ុន អាយុ ៦៣ ឆ្នាំ ជាកសិកររស់នៅភូមិវត្តពោធិ៍ពីរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រៅពីធ្វើស្រែចម្ការ អ្នកស្រី បានដាំដំណាំស្ពៃក្តោបតាមបច្ចេកទេសទទួលបានផលលើសការរំពឹងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ អ្នកស្រី ហ៊ុន លើកឡើងថា អ្នកស្រី បានដាំស្ពៃក្តោប ដោយប្រើប្រព័ន្ធតំណក់ទឹក លើផ្ទៃដីចំនួន១០អា អាចប្រមូលផលជាបណ្តើៗបានចំនួន ១តោន បន្ទាប់ពីដាំកូនបានរយ:ពេល ៧០-៩៥ថ្ងៃ និងបានលក់ស្ពៃក្តោបក្នុងតំលៃ ៣០០០៛ /ក្នុង១គីឡូក្រាម ទៅឱ្យអ្នកប្រើប្រាស់ក្នុងភូមិ អ្នកប្រមូលទិញដល់ផ្ទះ និងពេលខ្លះទៅលក់រាយនៅទីកាន់ទីផ្សារផងដែរ។

តាមការប៉ាន់ស្មានរបស់អ្នកស្រី ប៊ិល ហ៊ុន បានឱ្យដឹងថា បរិមាណផលសរុប មិនតិចជាង៣តោននោះទេ ក្នុងផ្ទៃដី១០អា ។ ចំពោះការចំណាយធាតុចូលក្នុង១វដ្ដផលិតកម្មដំណាំស្ពៃក្តោប សរុប ២.៥០០.០០០រៀល បូកទាំងកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលមកវិញ ៩.០០០.០០០រៀល ក្នុងនោះអាចចំណេញបាន ៥.៥០០.០០០រៀល។

ជាការលើកទឹកចិត្ត ក្រុមការងារមន្ទីរកសិកម្មខេត្ត ក៏បានផ្តល់គ្រាប់ពូជ ចំនួន២កញ្ចប់ធំ ស្មើនឹង២០កញ្ចប់តូច និងសៀវភៅឯកសារបច្ចេកទេស ដំណាំស្ពៃក្តោប ដំណាំត្រប់ ក្រូចឆ្មារ ប៉េងប៉ោះ និងត្រឡាច ចំនួន០៥ក្បាល ជូនទៅអ្នកស្រី ប៊ិល ហ៊ុន ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម២១ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម