ព័ត៌មានជាតិ
សម្តេចធិបតី អះអាងជាថ្មី រដ្ឋនឹងមិនយកពន្ធលើដីកសិកម្មដរាបណាពលរដ្ឋគាំទ្របោះឆ្នោតឱ្យបក្សបន្តដឹកនាំប្រទេស
ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា រដ្ឋនឹងមិនយកពន្ធលើដីកសិកម្មនោះទេ ដរាបណាប្រជាពលរដ្ឋបន្តគាំទ្រតាមរយៈការបោះឆ្នោតផ្តល់ទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការជួយដល់កសិករ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ នាខេត្តត្បូងឃ្មុំ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលនឹងបន្តជួយកសិករ ជាពិសេសក្នុងវិស័យកសិកម្មរបស់យើង ដូចជាការមិនយកពន្ធទៅលើដីកសិកម្ម។ ក្នុងនាមអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី អះអាងថា៖« ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែមានការគាំទ្ររបស់ប្រជាជនឱ្យដឹកនាំប្រទេស យើងនៅតែមិនយកពន្ធលើដីកសិកម្មទេ។ នេះគឺជាគោលនយោបាយច្បាស់លាស់របស់រដ្ឋាភិបាល ហើយនេះជាអ្វីដែលការជួយសម្រួលទៅកសិកររបស់យើង»។
លើសពីនេះ សម្តេចបន្ថែមថា រដ្ឋមានចក្ខុវិស័យច្បាស់លាស់ និងមានគោលដៅដ៏ធំ គឺរកទីផ្សារដែលមានតម្លៃខ្ពស់ និងមានស្ថិរភាពឱ្យកសិករ ព្រមទាំងប្រែក្លាយវិស័យកសិកម្មកម្ពុជាទៅជាកសិកឧស្សាហកម្ម បង្កើតឱកាសការងារ និងទីផ្សារនៅកន្លែង។ សម្តេចបានពន្យល់ថា ការទាក់ទាញវិនិយោគិនមកបង្កើតរោងចក្រក្នុងស្រុក នឹងរួមចំណែកផ្តល់ឱកាសការងារ កសិផលរបស់កសិករទទួលបានតម្លៃខ្ពស់ និងមានទីផ្សារថេរ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ បន្តជំរុញការងារពិសោធន៍ និងការស្រាវជ្រាវកៅស៊ូតាមរយៈការពង្រឹងមន្ទីរពិសោធន៍ និងមន្ទីរពិសោធន៍មូលដ្ឋាន ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវអន្តរជាតិ ដើម្បីពង្រឹងគុណភាពកៅស៊ូឱ្យស្របតាមស្តង់ដាបច្ចេកទេសកម្រិតអន្តរជាតិ។

សូមជម្រាបថា គោលនយោបាយមិនយកពន្ធលើដីកសិកម្មនេះ ត្រូវបានដាក់ចេញយូរណាស់មកហើយក្រោមអណត្តិរបស់អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ដោយបានលើកឡើងថា គោលនយោបាយនេះ ដើម្បីជួយសម្រាលបន្ទុក ឬការចំណាយរបស់ប្រជាកសិករ។ សម្តេចតេជោ ធ្លាប់ថ្លែងថា៖«កសិករត្រូវការជំនួយ ការជួយ និងឧបត្ថម្ភពីយើង មិនមែនត្រូវការយកពន្ធពីពួកគាត់នោះទេ។ យើងត្រូវការវិនិយោគឱ្យពួកគាត់មានប្រព័ន្ធទឹក និងការវិនិយោគដ៏ទៃទៀត ចាំបាច់បម្រើឱ្យគាត់ អភិវឌ្ឍន៍សេដ្ឋកិច្ច និងគ្រួសារពួកគាត់»៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


