Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លើកទឹកចិត្តឲ្យពលរដ្ឋដាំដំណាំដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍវិស័យកសិកម្មក្នុងមូលដ្ឋាន

បានផុស

នៅ

នៅព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយសហការី បានចុះពិនិត្យស្ថានភាពការងារដាំដុះដំណាំរបស់ប្រជាពលរដ្ឋ និងពិនិត្យមើលការអនុវត្តបច្ចេកទេសកសិកម្ម នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ និងក្រុមការងារ ក៏បានអញ្ជើញចូលសួរសុខទុក្ខអតីតយុទ្ធជនចំនួន ០២គ្រួសារ ដោយបាននាំយកអំណោយមួយចំនួនដើម្បីចែកជូន និងលើកទឹកចិត្តដល់ពួកគាត់ក្នុងជីវភាពប្រចាំថ្ងៃ។

លោក ងិន ហ៊ុន បានបង្ហាញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន ព្រមទាំងបានលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងក្នុងការដាំដុះដំណាំ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងមូលដ្ឋាន។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់មន្ទីរកសិកម្មខេត្ត ក្នុងការគាំទ្រប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីធានាបាននូវការរីកចម្រើន និងសុខុមាលភាពប្រសើរឡើងនៅតំបន់មូល៕

អត្ថបទ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម