Connect with us

ព័ត៌មានជាតិ

ផលិតផល​៩៧​ស្តង់​ ​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​សក្តានុពល​ខេត្ត​និង​ផលិតផល​នាំចេញ​-​នាំចូល​ក្រុង​បាន​លុង​លើក​ទី​៤

បានផុស

នៅ

រតនគិរី ៖ ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើឡើង​នៅ​​ព្រលានយន្តហោះ ស្ថិតនៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​ត្រូវ​បាន​សម្ពោធ​ឲ្យ​ដំណើរការ​នៅ​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៣​នេះ លោក ងិន ណែ​ល អភិបាលខេត្ត​ស្តីទី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ ថា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តរតនគិរី​បាន​លើក​ឡើង​ថា ពិព័រណ៍​ផលិតផល​សក្តានុពល របស់​ខេត្ត​និង​ផលិត​ផល​នាំចេញ​-​នាំចូល​ក្រុង​បាន​លុង​ខេត្តរតនគិរី លើក​ទី​៤ ឆ្នាំ​២០២៣​នេះ​ប្រព្រឹត្តទៅ​រយៈពេល​៧​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃ​២៨ ខែមីនា ឆ្នាំ​២០២៣ ដែលមាន​អាជីវករ​ចូល​រូ​មសរុប ប្រមាណ​៩៧​ស្តង់​។

ក្នុងនោះ​មន្ទីរ​អង្គភាព​អាជីវករ​សហគ្រាស ក្រុមហ៊ុន​ក្នុង​ខេត្ត និង​មកពី​បណ្ដារ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មានដូចជា ខេត្តក្រចេះ​,​ស្ទឹងត្រែង​,​មណ្ឌល​គី​រី ព្រះវិហារ​,​កំពង់ធំ និង​ខេត្ត​ត្បូងឃ្មុំ សរុប ចំនួន​២០​ស្តង់​។ ក្រៅពីនេះ​គឺ​អាជីវករ សេវាករ ពាណិជ្ជករ មកពី​ក្រៅ​ខេត្ត​មាន​លក់​ផលិតផល​ចម្រុះ​មានដូចជា ផលិតផល ប្រើប្រាស់ និង​ចំណី​អាហារ ប្រមាណ​ជាង​៧៩​ស្តង់ ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​ជាច្រើន​ប្រភេទ ដែល​ប្រកបដោយ​គុណភាព និង​សុ​វត្ថិភាព​ដែល​អាចឆ្លើយតប​តម្រូវ​ការ​ទីផ្សារ តម្រូវការ​ប្រើប្រាស់​រប​ស់​ប្រជាជន​ទាំង​ក្នុង និង​ក្រៅ​ខេត្ត​បាន​។

ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ខេត្តរតនគិរី លើក​ទី​៤​នេះ លោក ងិន ណែ​ល អភិបាលខេត្ត​ស្តីទី បានចាត់ទុក​ពិព័រណ៍​ផលិតផល គឺជា​ការបង្កើត​ឲ្យ​មាន​បរិយាកាស​ពាណិជ្ជកម្ម​ដល់​អាជីវករ សេវាករ ពាណិជ្ជករ​ក្នុង​មូលដ្ឋាន រវាង​ខេត្តរតនគិរី និង​ខេត្ត​ទាំងអស់​នៅក្នុង​ប្រទេស ជំរុញ​វិស័យ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្តរតនគិរី ធ្វើ​សកម្មភាព​រវាង​ខេត្ត និង​ខេត្ត​ឲ្យ​មាន​ភាពរស់រវើក មាន​សម្ព័ន្ធ​ភាពល្អ​និង​គ្នា បង្កើត​ឲ្យ​មាន​សកម្មភាព​ពាណិជ្ជក​ម្ម​បន្ថែម​លើ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ក​សិ​-​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​។

លោក​អភិបាលខេត្ត​ស្តីទី​បាន​បន្តថា ពិព័រណ៍​ពានិជ្ជ​កម្មនេះ​ក៏មាន​ការបង្កើត​ឲ្យ​មានឱកាស​នាំចេញ តាមរយៈ​អ្នកផ្គត់ផ្គង់​ដល់​អ្នក​ទេសចរណ៍ និង​អ្នកប្រើប្រាស់ ជាពិសេស​ជំរុញ​ឲ្យ​បណ្ដា​ខេត្ត​ទាំងអស់ បាន​ចូលរួម​ប្រាស្រ័យ​ផ្លាស់ប្តូរ​គំនិត​គ្នា និង​បង្ហាញ​ពី​ផលិតផល​របស់ខ្លួន​សំដៅលើ​ការផ្លាស់ប្ដូរ​ទំនិញ រវាង​ខេត្ត និង​ខេត្ត ពង្រឹង និង​ពង្រីក​ពាណិជ្ជកម្ម នៅក្នុង​ខេត្ត​ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ​ផ្នែក​សេដ្ឋកិច្ច បង្កើត​ឱកាស​ឲ្យ​ប្រជាជន អ្នក​ផលិត​ក្នុង​ខេត្ត ក្នុងប្រទេស​ឲ្យ​ទទួលបាន​ចំណេះដឹង និង​រៀនសូត្រ​នូវ​ព័ត៌មាន​ថ្មីៗ បង្កើត​នូវ​សតិបញ្ញា​ថ្មី​មួយ​ស្តីទី បច្ចេកទេស​ផលិត ការអភិវឌ្ឍ​ផលិតផល និង​ទីផ្សារ និង​ការវិវត្តន៍​ផលិតផល​របស់​ខេត្ត​នានា ក៏ដូចជា​ផលិតផល​ពី​បរទេស ក្នុង​​ន័យ​ផ្លាស់ប្តូរ​ព័ត៌មាន​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា បង្កើត​ទីផ្សារ​ផ្គត់ផ្គង់ និង​ប្រើប្រាស់​ជាក់ស្តែង​ផងដែរ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២១ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម