Connect with us

ព័ត៌មានជាតិ

ទៅលេង​សៀមរាប តោះ! មក​ស្គាល់​សណ្ឋាគារ​លំដាប់​ផ្កាយ​​ទាំង ៦០ ដែល​គ្រប់​គ្នា​ចង់​ដឹង

បានផុស

នៅ

ខេត្ត​សៀមរាប​មានភាព​ទាក់ទាញ និង​បានក្លាយ​ជា​គោលដៅ​ទេសចរណ៍ “​ត្រូវតែ​ទស្សនា​” សម្រាប់​ភ្ញៀវ​អន្តរជាតិ​ដែល​មកទស្សនា​​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀមរាប ក្រៅ​ពី​សំបូរ​ទៅ​ដោយ សម្បត្តិ​វប្បធម៌ សំណង់​ប្រាសាទ​​ប្រវត្តិ​សាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលល្បីល្បាញទូទាំងប្រទេសកម្ពុជា និង លើពិភពលោក ខេត្ត​ទេសចរណ៍​មួយ​នេះ​ក៏​មាន​សណ្ឋាគារ​​ប្រណិត​ៗ​លំដាប់​​ផ្កាយ​ជាច្រើន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ។

ពាក់ព័ន្ធ​នឹង​សណ្ឋាគារ​លំដាប់​ផ្កាយ​នេះ កាល​ពី​ឆ្នាំ ២០១៩ ក្រសួងទេសចរណ៍បាន​ផ្តល់​ចំណាត់​ថ្នាក់​​សណ្ឋាគារ​ចំនួន ៦០ នៅក្នុង​ខេត្ត​សៀមរាបដែល​មាន​ស្តង់​ដា​ ហើយ​ទទួល​បាន​ការ​វាយ​តម្លៃ​​ជា​សណ្ឋាគារ​កម្រិត​​​ផ្កាយ​ ១ ដល់​ផ្កាយ​ ៥។

ការវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ​​ទទួល​បាន​កម្រិតផ្កាយ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ដូចជា៖

ទី១៖ សម្ភារៈ​បរិក្ខា​ប្រើប្រាស់ និង​គុណភាព ក្នុង​បន្ទប់ភ្ញៀវ​ស្នាក់នៅ
ទី២៖ សេវាកម្ម​បម្រើការ​ស្នាក់នៅក្នុងសណ្ឋាគារ
ទី៣៖ ការរៀបចំ និងតុបតែង​លំអរនៅក្នុងបន្ទប់ភ្ញៀវស្នាក់នៅ និង​ទីធ្លា​សាធារណៈ​របស់​សណ្ឋាគារ​ជាដើម​។

សណ្ឋាគារ​​ទាំង ៦០ ដែល​ទទួល​បាន​ចំណាត់ថ្នាក់ពី​​ផ្កាយ ១ ដល់ ផ្កាយ ៥ នៅ​ក្នុង​ខេត្ត​សៀមរាប​មានឈ្មោះ​ដូចជា៖

បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​ ​​ខេត្តសៀមរាបបច្ចុប្បន្ន​​មាន​សណ្ឋាគារ​សរុប ២៣៧ ទីតាំង​ដែល​សរុប​មាន​ជាង ១៥ ០០០ បន្ទប់​ និង​ផ្ទះ​ភ្ញៀវ ២៨៣ ទីតាំង។ ​ខេត្ត​ក៏​មាន​អាជីវកម្ម​ទេសចរណ៍​​ដូចជា​ភោជនីយដ្ឋាន​ចំនួន ២៣៩​ កន្លែង ហាង​ម៉ាហ្សា ៦៩ កន្លែង មគ្គុទេសក៍ទេសចរណ៍ ៥ ១១៧ នាក់ និង​ទីភ្នាក់ងារ​ទេសចរណ៍ ៣២១។

មុន​ផ្ទុះ​វិបត្តិ​ជំងឺ​កូវីដ កាល​ពី​ឆ្នាំ ២០១៨ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវទេសចរ​សរុបចំនួន ៥,៧ លាននាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន ២,៥លាននាក់ ប៉ុន្តែដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ បានជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​វិស័យទេសចរណ៍ខេត្តចាប់ពីឆ្នាំ ២០១៩ ដែលសេវាកម្មទេសចរណ៍ត្រូវបានបិទ និងផ្អាកស្ទើរតែ​ទាំងស្រុង ហើយទើប​នឹងបានចាប់ផ្តើម មាន​កំណើន​ភ្ញៀវទេសចរ​ប្រសើរ​​ឡើងវិញ​នៅ​ឆ្នាំ​២០២២។

ដោយ​ឡែក​នៅ​ឆ្នាំ ២០២៣ ​ខេត្ត​សៀមរាប នឹង​​រៀបចំព្រឹត្តិការណ៍​​អង្គរ​សង្រ្កាន្ត​ដ៏​ធំ​ក៏​ចំ​គម្រប់​ខួប ១០ ឆ្នាំ​ ​ដែល​រំពឹង​នឹង​អាច​ទាក់ទាញ​ទេសចរ​រាប់​រាប់​ម៉ឺននាក់​។

​នៅ​ក្នុង​កម្មវិធី​មាគ៌ា​អភិវឌ្ឍ​កម្ពុជា​ដែល​រៀបចំ​ឡើង​ដោយ​កម្ពុជា​ថ្មី​កាល​ពី​ម្សិលមិញ​នេះ លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានឱ្យដឹងថា ការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ សម្រាប់​ស្នាក់នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងការរៀបចំអង្គរសង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​ពេញណែនអស់ហើយ។

លោក​បន្តថា សង្ក្រាន្តឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ ដោយសារការ​រៀបចំ​ធំ​ជាង​មុន ហើយ​ណាមួយ​ក្នុង​រយៈពេល ៣ ឆ្នាំនេះ ខេត្ត​សៀមរាប​ក៏​បាន​រៀបចំ​គោលដៅទេសចរណ៍ និង​រមណីយដ្ឋានទេសចរណ៍​ថ្មីៗ​ជាច្រើន ដែល​នឹង​ទាក់ទាញ​ទេសចរ​ចង់​មក​ដើរ​កម្សាន្ត​ជាពិសេស​ថ្ងៃ​កម្មវិធីអង្គរសង្ក្រាន្ត ដែល​ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម