ព័ត៌មានជាតិ
សម្ដេចតេជោ ចង់ឱ្យមានការកែប្រែលក្ខខណ្ឌបំបែកឯតទគ្គកម្មពិភពលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានបំណងចង់ឱ្យមានការកែប្រែលក្ខខណ្ឌបំបែកឯតទគ្គកម្មពិភពលោក ទាក់ទងទៅនឹងការកំណត់ចំនួនបំបែកឯតទគ្គកម្ម និងចំនួនអ្នកចូលរួម ដោយគិតជាភាគរយនៃចំនួនប្រជាជនសរុបនៃប្រទេស។

ថ្លែងក្នុងពិធីបើក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដែលជាឆ្នាំទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានបង្ហាញសេចក្ដីអបអរ ខណៈកម្ពុជាទើបកម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកមួយទៀត គឺ “បត់បេះដូងក្រដាសច្រើនជាងគេលើពិភពលោក” ចំនួនជិត ៤លាន គឺ ៣ ៩១៧ ៨០៥ បេះដូង ដោយបំបែកឯតទគ្គកម្មពិភពលោកចាស់ ពីចក្រភពអង់គ្លេស ដែលមានបេះដូងបត់ចំនួន ៥៣ ៧០៤ បេះដូង។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា លទ្ធផលនេះ បង្ហាញពីចំណាប់អារម្មណ៍ ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាដ៏ច្រើន មានចាប់ពីអាយុ ៤ឆ្នាំ ដល់ ៨០ឆ្នាំ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក ជូនជាតិមាតុភូមិ។

ជាមួយគ្នានេះ សម្ដេចតេជោ មានប្រសាសន៍ថា ប្រទេសមានប្រជាជនច្រើនអាចធ្វើបានច្រើនជាងកម្ពុជា ដែលសម្ដេចលើកឡើងថា គួរកំណត់ចំនួនអ្នកចូលរួម និងចំនួនបេះដូង តាមភាគរយនៃចំនួនប្រជាជនតាមប្រទេសនីមួយ ខណៈសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន ឥណ្ឌូនេស៊ី ថៃ ជាដើមដែលមានប្រជាជនច្រើន។

សម្ដេចក៏មានក្ដីសង្ឃឹថា នៅថ្ងៃស្អែក កម្ពុជានឹងអាចបំបែកកំណត់ត្រាពិភពលោក ថ្មីមួយទៀត គឺ អ្នករាំម៉ាឌីហ្សុន ច្រើនជាងគេដែលមានចំនួន ៤ ៩៩៩នាក់ ខណៈកម្ពុជាធ្លាប់ទទួលាបានជោគជ័យម្ដងរួចទៅហើយ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ដែលមានអ្នកចូលរួមចំនួន ២ ០១៥នាក់។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ បានកោតសរសេរ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានផ្ដួចផ្ដើម និងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលទទួលបានផ្លែផ្កាគួរទីជាមោទនៈ និងសង្ឃឹមថាក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិជាង ៤លាននាក់ ខណៈឆ្នាំមុនមានជាង ២លាននាក់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ “ក្ដីស្រមៃ និងក្ដីសង្ឃឹម” ជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


