Connect with us

ព័ត៌មានជាតិ

រដ្ឋសភា បន្តសម័យប្រជុំលើកទី ៩ ដើម្បីពិភាក្សា និងអនុម័តរបៀបវារៈចំនួន ៣

បានផុស

នៅ

នៅព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ រដ្ឋសភា បានបន្តសម័យប្រជុំ លើកទី ៩ នីតិកាលទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំចំនួន ៩៧រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម័យប្រជុំរដ្ឋសភា លើកទី ៩ នីតិកាលទី ៦ បានលើកយករបៀបវារៈមានចំនួន ៣ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា៖

  ១- សេចក្តីព្រាងច្បាប់ ស្តីពី សារពើពន្ធ

  ២- សេចក្តីព្រាងច្បាប់ ស្តីពី លទ្ធកម្មសាធារណៈ

  ៣- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបថា​ សេចក្តីព្រាងច្បាប់ទាំង ៣នេះ​ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តី​ កាលពីថ្ងៃទី ៣១​ ខែមីនា​ ឆ្នាំ ២០២៣​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម