Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងយកចិត្តទុកដាក់បណ្ដុះបណ្ដាលយុវជន សម្រាប់ជំនាញមរតកដូនតា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាល នឹងចំណាយថវិកាទៅលើការបណ្ដុះបណ្ដាលយុវជន-យុវនារីក្រីក្រប្រមាណ ១លាន ៥សែននាក់ នាពេលខាងមុខនេះ។ ក្នុងនោះ រាជរដ្ឋាភិបាល ទុកជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សមរតកដូនតាចំនួនពី ២ ទៅ ៤ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជន-យុវនារីក្រីក្រប្រមាណ ១លាន ៥សែននាក់នាពេលខាងមុខនេះ រាជរដ្ឋាភិបាល នឹងចេញថវិកា។ ក្នុងចំណោម ១លាន ៥សែននាក់នេះ គឺរាជរដ្ឋាភិបាលទុកជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សមរតកដូនតាចំនួនពី ២ ទៅ ៤ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «នេះគឺជាចំនួនមួយ ដែលសាកលវិទ្យាល័យ ក៏ដូចជាក្រសួងត្រូវយកចិត្តទុកដាក់សហការជាមួយក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្នែកពាក់ព័ន្ធដទៃទៀត ដើម្បីឲ្យការបណ្ដុះបណ្ដាលគេហៅថា មរតកដូនតា វាដើរទៅមុខ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា បញ្ហានេះមិនមែនជាបញ្ហាតូចតាចទេ ដោយសម្ដេចរំលឹកថា ប្រយ័ត្ន ៥០ ទៅ ១០០ឆ្នាំក្រោយ ក្មេងជំនាន់ក្រោយទទួលតំណពីអ្នកជំនាន់នេះ មិនត្រូវតាមក្បួនខ្នាត។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តបែបនេះថា «ខ្ញុំសុំស្នើឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសបញ្ហាបដិមា រូបចម្លាក់ផ្សេងៗ បើសិនជាធ្វើមិនត្រូវទេ គឺថា ថ្ងៃក្រោយវាមិនដឹងទៅជាស្អី»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម