Connect with us

ព័ត៌មានជាតិ

ខេត្តកែបមាន១០គណបក្ស បានឈរឈ្មោះបោះ​ឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧​ឆ្នាំ២០២៣​ខាងមុខ

បានផុស

នៅ

នៅសាលាខេត្តកែប កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក គីវ សាខុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប ក្នុងកិច្ចប្រជុំស្តីពីការសហការសន្តិសុខសុវត្ថិភាព និងសណ្តាប់​ធ្នាប់​សាធារណៈ និងចែកប័ណ្ណព័ត៌មានជូនដល់អ្នកបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តកែបបច្ចប្បន្នដែលមានគណបក្សនយោបាយចំនួន១០គណបក្ស ដែលបានដាក់ពាក្យឈរឈ្មោះ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកែបដែលដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។

លោក គីវ សាឌុំ បានបញ្ជាក់ថា គណបក្សនយោបាយដែលបានដាក់បេក្ខជន អោយឈរឈ្មោះទាំងនោះ មាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ្វ៊ុនស៊ិនបុិច គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ បានបញ្ជាក់ក្នុងកិច្ចប្រជុំនោះដែរថា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខឱ្យមានការល្អប្រសើរ ធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សា រដ្ឋបាលខេត្ត និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានដាក់ចេញនូវផែនការអន្តរស្ថាប័នការពារការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបន្ថែមទៀតថា ការដាក់ចេញនូវផែនការអន្តរស្ថាប័ននេះមានគោល​បំណងសំខាន់គឺ ដើម្បីកំណត់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតថ្នាក់ខេត្ត ក្រុង ស្រុក និងកិច្ចសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយត្រូវគោរព និងអនុវត្តតាមបទប្បញ្ញតិ និងគោលការណ៍ដូចមានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ពិសេសធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាព សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះឆ្នោតប្រចាំឆ្នាំ ឬក្នុងដំណាក់កាលនៃការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយរលូន និងគ្មានការភ័យខ្លាច ការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗឡេីយ។

សូមបញ្ជាក់ដែរថា សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខដែល ក្នុងនោះខេត្តកែប មានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨,១៩៨នាក់ ហើយនិងមានការិយាល័យបោះឆ្នោតសុរបមានចំនួន ៦៩ ការិយាល័យ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣២ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤០ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៧ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម