ព័ត៌មានជាតិ
ក្រុមអ្នកសារព័ត៌មានជាង ២០ ស្ថាប័ន ចុះទស្សនកិច្ចស្វែងយល់ពីសេវាកម្ចីធនាគារនៅតាមជនបទ
ដោយមានការសហការពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សន:កិច្ចសម្រាប់ក្រុមការីនិពន្ធ និងក្រុមអ្នកសរសេរព័ត៌មានទៅខេត្តកំពង់ចាមរយ:ពេល ២ ថ្ងៃ គឺថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីស្វែងយល់ពីវិស័យធនាគារ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិស័យធានារ៉ាប់រងកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីចុះស្វែងយល់ពីវឌ្ឍនភាពដំណើរការស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុក្នុងខេត្តកំពង់ចាមគឺការបានចុះជួបជាមួយពលរដ្ឋដើម្បីទទួលបានព័ត៌មានពីការប្រើប្រាស់សេវាកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ដូចជាស្វែងយល់ពីបញ្ហាប្រឈមនានា។
បើតាមកាលវិភាគនៅថ្ងៃទីមួយ ក្រុមការងារនឹងចុះទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើនដែលស្ថិតនៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅថ្ងៃដដែល ក្រុមអ្នកសារព័ត៌មាននឹងបន្តចុះទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្តុ អេ អឹម ខេ (AMK) ដែលមានទីតាំងនៅទីរួមខេត្តកំពង់ចាម និងពេលរសៀលនឹងទៅជួបអតិថជនដែលបានប្រើប្រាស់សេវាកម្ចីរបស់ AMK នៅស្រុកកំពង់សៀម។
នៅថ្ងៃទីពីរ ក្រុមអ្នកព័ត៌មាននឹងបន្តចុះទស្សនកិច្ចនៅក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រ៉ង AIA និងធនាគារប្រៃសណីយ៍កម្ពុជា។ ក្នុងដំណើរបេសកកម្មរយៈពេលពីរថ្ងៃ ក្រុមអ្នកសារព័ត៌មានក៏គ្រោងទៅស្វែងយល់ពីដំណើរការរបស់ធនាគរវីងសាខានៅក្រុងកំពង់ចាម និងចុះទៅជួបអតិថិជនដែលប្រើប្រាស់សេវាកម្ចីពង្រីកអាជីវកម្មពីធនាគារប្រៃសណីយនៅស្រុកមេមត់ខេត្តត្បូងឃ្មុំផងដែរ៕












-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


