Connect with us

ព័ត៌មានជាតិ

រោងចក្រផលិតកម្មទឹកស្អាតជំហានទី១ ​តម្លៃ ១៥៦ លានដុល្លារ សម្ពោធ​ជាផ្លូវការដើម​សប្ដាហ៍ក្រោយ​

បានផុស

នៅ

​រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ តម្លៃ១៥៦លានដុល្លារ គ្រោងសម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បន្ទាប់ពីបញ្ចប់ការសាងសង់រួច​រាល់កាល​ពីមុន​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រោងចក្រទី១នេះ ប្រើពេលវេលាសាងសង់ជិត ៤ ឆ្នាំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន​ប្រមាណ ១៩ ម៉ឺន ៥ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ​ដែលបានជួយបំពេញតម្រូវការទឹកប្រើប្រាស់ទឹក​របស់ប្រជាពលរដ្ឋនៅតំបន់ជាយរាជធានីភ្នំពេញ ខណៈរោងចក្របាក់ខែងជំហានទី ២ ​ក៏សម្រេចបានការសាងសង់ប្រមាណ ៩០ ភាគរយហើយដែរ។

​លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​បានថ្លែងប្រាប់សារព័ត៌មាន​កាលពីពេល​ថ្មីៗ​នេះថា ​បន្ទាប់ពីការដាក់ដំណើរការសាកល្បងរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហ៊ានទី១ បានធ្វើឱ្យតំបន់ដែលតែងមានបញ្ហា​​កង្វះទឹកប្រើប្រាស់ ដូចជាខណ្ឌឫស្សីកែវ ស្វាយប៉ាក ទំបន់កប់​ស្រូវ ឈូកវ៉ាជាដើម មានទឹកប្រើប្រាស់គ្រប់គ្រាន់។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា នៅឆ្នាំ ២០២៣ តម្រូវការទឹកស្អាតនៅរាជធានីភ្នំពេញ មានការកើនឡើងប្រមាណ ៩០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតបានប្រមាណ ​៦៥ ម៉ឺនម៉ែត្រគូប ​ប៉ុន្តែពេលដាក់ឱ្យប្រើប្រាស់​រោងចក្របាក់ខែងជំហានទី១នេះ ​សមត្ថភាពផលិតទឹក​បានបង្កើនបន្ថែមជិត ២០ ម៉ឺនម៉ែត្រគូប ដែលធ្វើឱ្យរាជធានីភ្នំពេញ និងក្រុងតាខ្មៅ លែងមានបញ្ហាខ្វះទឹកប្រើប្រាស់។

លោក ផេង ទី អគ្គនាយករងផ្គត់ផ្គង់ទឹក នៃរដ្ឋាករស្វយ័តក្រុងភ្នំពេញប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែមិថុនា នេះថា នៅ​ពេល​​ដែលរោងចក្រផលិតកម្មទឹកស្អាតបាក់ខែង​ជំហានទី ១ និងជំហានទី២ រួចរាល់ ការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនឹងពេញលេញ ១០០% លែងមានបញ្ហាខ្វះទឹកទៀតហើយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

Man United សម្លឹងឃើញខ្សែប្រយុទ្ធ ២ រូបផ្សេង ក្រោយ Viktor Gyokeres បដិសេធសំណើផ្ទេរ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ចេះហាមាត់ទៅរួច! ទេសចរខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ថៃ សុំឲ្យគោរពច្បាប់ថៃ

ព័ត៌មានជាតិ៧ នាទីutes មុន

អតីតមន្ត្រីរាជការស៊ីវិល រំភើបរីករាយដែលសម្តេច​តេជោ កែសម្រួលឲ្យពួកគាត់បានជ្រកក្រោមសមាគមអតីតយុទ្ធជនតែមួយ

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ទីរពេទ្យគន្ធបុប្ផា ក្រើនរំលឹកឪពុកម្តាយការពារកូនៗពីជំងឺគ្រុនឈាម ខណៈរយៈពេល៦ខែ កុមារកើតជំងឺនេះកើនឡើងជាង២ ០០០ ករណី

សន្តិសុខសង្គម១១ នាទីutes មុន

សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មេីសនេសាទ និងលែងកូនត្រីជិត ១០០ គីឡូចូលក្នុងបឹងធម្មជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម