Connect with us

ព័ត៌មានអន្ដរជាតិ

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

បានផុស

នៅ

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថៃ ជនកំសាក Sommai ដែលថៃខំអះអាងថាជាអតីតទាហានស្ម័គ្រចិត្ត បានអួតក្តែងៗឲ្យគេដឹងឮថា ខ្លួនអត់ខុសទេ ខ្លួនវាយទាហានកម្ពុជាដើម្បីការពារទឹកដី ប៉ុន្តែសូមសួរទៅវិញថា បើក្នុងដីខ្លួនមែនចាំបាច់រត់ធ្វើអី? នេះបញ្ជាក់ថា ទីនោះជាទឹកដីរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនកំសាករូបនេះនិយាយថា៖ «ខ្ញុំអត់ខុសទេ! ខ្ញុំធ្វើដើម្បីការពារទឹកដី ទោះខ្ញុំអាយុ៦០ឆ្នាំ តែខ្ញុំនៅតែអាចវ៉ៃបាន»។

ជនកំសាករូបនេះនិងប្រុសកំសាកថៃម្នាក់ទៀត បានលួចវាយទាហានកម្ពុជានៅប្រាសាទតាមាន់ធំ ហើយរត់គេចខ្លួន ប៉ុន្តែបែរជាត្រូវពលរដ្ឋថៃមួយចំនួនលើកតម្កើងទៅជាវិរបុរសទៅវិញ។ 

ជុំវិញរឿងនេះ កងទ័ពជើងគោកថៃ ចេញសេចក្តីថ្លែងការណ៍បដិសេធថាមិនមែនទាហានឈុតខ្មៅ ទាំងដែលវីដេអូស្តែងឃើញយ៉ាងច្បាស់ ចំណែកឯសារព័ត៌មានក៏ស្ងាត់មិនហ៊ានផ្សាយខ្លាំងដែរ។ 

ក្រោយមក សារព័ត៌មាន Thairath បានចុះផ្សាយដោះសារយ៉ាងហួសចិត្តថា ជនកំសាក Sommai គឺវាយទាហានកម្ពុជា ដោយច្រឡំថាជាទាហានម្នាក់ទៀតដែលចង្អុលមុខទាហានថៃកាលពីប៉ុន្មានថ្ងៃមុន។ 

Thairath បានចេញផ្សាយនៅថ្ងៃអង្គារទី១៥ខែកក្កដាឆ្នាំ២០២៥ថា ក្នុងនាមជាអ្នកទេសចរមិនមែនទាហានឈុតខ្មៅនៅប្រាសាទតាមាន់ធំរបស់កម្ពុជា, Sommai និងជនកំសាកម្នាក់ទៀត បានវាយទាហានកម្ពុជាច្រឡំមនុស្ស ព្រោះតែរូបរាងនិងភិនភាគស្រដៀងគ្នាទៅនឹងទាហានម្នាក់ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម