កីឡា
Man United សម្លឹងឃើញខ្សែប្រយុទ្ធ ២ រូបផ្សេង ក្រោយ Viktor Gyokeres បដិសេធសំណើផ្ទេរ
ក្លិបបិសាចក្រហម Manchester United បានផ្លាស់ប្តូរផែនការ ដោយងាកមកចាប់អារម្មណ៍ខ្សែប្រយុទ្ធថ្មី ២ រូបផ្សេងវិញ ក្រោយកីឡាករ Viktor Gyokeres បដិសេធសំណើផ្ទេររបស់ក្លិប។

មុនរដូវកាលថ្មី ២០២៥-២០២៦ ចាប់ផ្តើម ក្រុមរបស់លោក Ruben Amorim ហាក់មានភាពមមាញឹកខ្លាំងមែនទែនក្នុងការបញ្ចេញកីឡាករចាស់ ផ្លាស់ចូលកីឡាករថ្មី។ ថ្មីៗនេះពួកគេទើបតែចុះកុងត្រាយកបានខ្សែប្រយុទ្ធ Matheus Cunha ពី Wolves ហើយជំហានបន្ទាប់ លេចឮថា ពួកគេកាន់តែកៀកនឹងយកបានខ្សែប្រយុទ្ធម្នាក់ទៀត គឺកីឡាករ Bryan Mbeumo ពី Brentford។

ទោះបីជាយ៉ាងណា ផែនការរបស់ក្រុមបិសាចក្រហម គឺមិនទាន់អស់ត្រឹមនេះនោះទេ ដោយពួកគេនៅចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធម្នាក់ទៀត ដើម្បីមកពង្រឹងក្រុម។ ប៉ុន្មានថ្ងៃនេះ មានសារព័ត៌មានធំៗនៅបរទេសចុះផ្សាយថា លោក Amorim បានចេញមុខដោយផ្ទាល់ ដើម្បីចរចាជាមួយអតីតកូនក្រុមរបស់ខ្លួននៅ Sporting កីឡាករ Viktor Gyokeres ប៉ុន្តែចុងក្រោយកីឡាកររូបនេះបានបដិសេធ និងពេញចិត្តក្នុងការផ្លាស់ទៅកាន់ក្រុម Arsenal ជាង។
យ៉ាងណា Man United នៅតែមានផែនការបន្ទាប់របស់ខ្លួន ដោយអ្នករាយការណ៍របស់សារព័ត៌មានកីឡា Sky Sports លោក Florian Plettenberg បានអះអាងថា Man United បច្ចុប្បន្នបានកំណត់គោលដៅលើខ្សែប្រយុទ្ធថ្មី ២ នាក់ផ្សេងជំនួសវិញ ក្នុងនោះមានកីឡាករ Benjamin Sesko របស់ RB Leipzig និង Nicolas Jackson របស់ Chelsea។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ វ័យ ២២ ឆ្នាំ Benjamin Sesko គឺជាកីឡាករវ័យក្មេងដ៏លេចធ្លោរម្នាក់របស់ក្រុម RB Leipzig ហើយរូបគេនៅសល់កិច្ចសន្យាជាមួយក្រុមរហូតដល់ខែ មិថុនា ឆ្នាំ ២០២៩។ ចំណែក Jackson វិញ គឺនៅសល់កិច្ចសន្យាជាមួយ Chelsea ដល់ខែ មិថុនា ឆ្នាំ ២០៣៣ ឯណោះ ប៉ុន្តែថ្មីៗនេះមានព័ត៌មានរសើបថា ក្រុមតោខៀវ កំពុងពិចារណាចង់លក់រូបគេចេញនៅរដូវក្តៅនេះ៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


