ព័ត៌មានអន្ដរជាតិ
ចេះហាមាត់ទៅរួច! ទេសចរខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ថៃ សុំឲ្យគោរពច្បាប់ថៃ
ដោយមើលឃើញពីកម្លាំងសាមគ្គីរបស់ខ្មែរ ជាមួយនឹងសន្ទុះភ្លៀងទេសចរទៅលេងប្រាសាទតាមាន់ធំរបស់ខ្មែរយ៉ាងភ្លូកទឹកភ្លូកដីនោះ ធ្វើឲ្យមេភូមិភាគ២ថៃនៅមិនសុខ ហើយថែមទាំងនិយាយដោយមិនខ្មាសមាត់ថា សូមទេសចរខ្មែរគោរពច្បាប់ថៃ។

មេភូមិភាគ២ថៃ Boonsin Padklang បានអំពាវនាវឲ្យទេសចរទៅលេងប្រាសាទតាមាន់ធំ ត្រូវគោរពច្បាប់ថៃ ដោយរក្សាសណ្តាប់ធ្នាប់និងកុំបង្ករឿងអ្វីឲ្យសោះ។
មិនត្រឹមប៉ុណ្ណឹង មេភូមិភាគ២រូបនេះ ថែមទាំងហ៊ានគំរាមទៀតថា បើទេសចរបង្កចលាចល មន្ត្រីខ្លួននឹងឆ្លើយតប រាប់ចាប់ពីការព្រមានទៅដល់ការចាត់វិធានការធ្ងន់ធ្ងរ បើចាំបាច់។
សម្តីរបស់ Boonsin ហាក់ដូចជានិយាយមកមិនចេះខ្មាសមាត់សោះ ព្រោះថា ប្រាសាទតាមាន់ធំគឺជារបស់ខ្មែរ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ហេតុអ្វីបានជាត្រូវគោរពច្បាប់ថៃទៅវិញ។

Boonsin តែងបង្ហាញចរិតឈ្លានពានកម្ពុជា ចង់បានទឹកដីខ្មែរ ហើយសូម្បីតែរដ្ឋាភិបាលថៃរបស់ខ្លួននោះ ក៏មេភូមិភាគ២រូបនេះ ប្រកាសក្តែងៗថា លែងរង់ចាំស្តាប់បញ្ជាទៀតដែរ។
តាមពិតទៅរឿងទេសចរនេះ គួរតែខ្មែរប្រាប់ទៅថៃបានត្រូវ ព្រោះប្រាសាទគឺជារបស់ខ្មែរ ហើយម្យ៉ាង ហេតុការណ៍ថ្មីៗបង្កភាពអាម៉ាស់ដល់ថៃ គឺជនកំសាកដែលខ្លួនអះអាងជាទេសចរ បានលួចវាយទាហានកម្ពុជា រួចរត់បាតជើងសព្រាត។
យ៉ាងណា សូមសរសើរដល់ទឹកចិត្តវីរកងទ័ពរបស់កម្ពុជា ដែលរក្សាបាននូវភាពអត់ធ្មត់និងថ្លៃថ្នូរ ស្តាប់មេបញ្ជាការ មិនធ្វើទង្វើថោកទាបដូចថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


