ព័ត៌មានជាតិ
អតីតមន្ត្រីរាជការស៊ីវិល រំភើបរីករាយដែលសម្តេចតេជោ កែសម្រួលឲ្យពួកគាត់បានជ្រកក្រោមសមាគមអតីតយុទ្ធជនតែមួយ
អតីតមន្ត្ត្រីរាជការស៊ីវិល មានការសប្យាយរីករាយបន្ទាប់ពីសមាគមអតីតយុទ្ធជនកម្ពុជា គ្រោងកែប្រែលក្ខខន្ដិកៈថ្មី ឲ្យអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលចូលជាសមាគមតែមួយ ជាមួយសមាគមអតីតយុទ្ធជនកម្ពុជា។ ការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់សមាគមនេះ គឺដើម្បីឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់បានទទួលការយកចិត្តទុកដាក់ និងឧត្តមប្រយោជន៍កាន់តែល្អប្រសើរស្របតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

លោក សំ បូរ ជានិវត្តជន និងអតីតមន្ត្រីរាជការស៊ីវិលក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញនូវក្តីពេញចិត្ត និងថ្លែងអំណរគុណជាខ្លាំងចំពោះការគិតគូររបស់សម្តេចតេជោ ហ៊ុនសែន ដែលនេះជាការនៅមើលថែទាំយ៉ាងដិតដល់ ចំពោះមន្ត្រីរាជការដែលមានអតីតភាព និងស្នាដៃក្នុងបុព្វហេតុជាតិមាតុភូមិ ដោយសម្តេចមិនបានព្រងើយកន្តើយនោះឡើយ។ លោកបានបង្ហាញក្តីរំភើបរីករាយចំពោះការសម្រេចរបស់សម្តេចតេជោ ក្នុងការកែសម្រួលបញ្ចូលឱ្យពួកគាត់បានទៅជ្រកក្រោមដំបូលរួម ជាមួយសមាគមន៍អតីតយុទ្ធជនកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ នៅក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា នៅវិមាន៧មករា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជនឲ្យមានវិសាលភាពគ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍។

បើតាមសមាគមអតីតយុទ្ធជន ការធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានកែសម្រួលមកនូវត្រឹម១៦ជំពូក និង៤៤ប្រការ ។ លក្ខន្តិកៈថ្មីនេះនឹងត្រូវសម្រេចអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ៕
អត្ថបទ៖ សុភា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


