Connect with us

ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ គណបក្សប្រជាជន ជាយន្តការដែលប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីសម្រេចបំណងប្រាថ្នានោះគឺ ការរស់នៅដោយសេចក្តីសុខ, ការអភិវឌ្ឍ , សង្គមគ្រួសារ និង ប្រទេសជាតិទាំងមូល

បានផុស

នៅ

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​សាស្ត្រាចារ្យ នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នៅវិមាន៧មករា នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល បានមានប្រសាសន៍លើកឡើងថា ដើម្បី​ទទួលបាន​ការគាំទ្រ​រប​ស់​ប្រជាពលរដ្ឋ​, គណបក្ស​ដាក់ចេញ​នូវ​គោលនយោបាយ​បម្រើ​ប្រជាពលរដ្ឋ ហើយ​គោលនយោបាយ​នេះ នឹង​ក្លាយទៅជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងករណី​ដែល​គណបក្ស​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​។ ក្នុងន័យនេះ​,​គណបក្ស ជា​យន្ត​ការដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដើម្បី​សម្រេច​នូវ​បំណងប្រាថ្នា​របស់ខ្លួន គឺ​ការរស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​ការអភិវឌ្ឍ ទាំង​ចំពោះ​ប្រជាពលរដ្ឋ​ជា​បុគ្គល​ម្នាក់ៗ​, សង្គម​គ្រួសារ និង​ប្រទេសជាតិ​ទាំងមូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម​ក៏​សូម​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​, សាស្ត្រាចារ្យ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​បាន​ព្យាយាម​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ក្នុង​រយៈកាល​កន្លងមក និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​គណបក្ស​នៅតាម​ក្រសួង​-​ស្ថាប័ន និង​គណៈកម្មាធិការ​គ​ណ​បក្ស​មូលដ្ឋាន​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន ជាពិសេស​ក្នុងការ​ពង្រឹង និង​ពង្រីក​រចនាសម្ព័ន្ធ ក៏ដូចជា​ការជំរុញ​ការកសាង​សមាជិក​បក្ស​នៅក្នុង​ជួរ​សាស្ត្រាចារ្យ​, បុគ្គលិក​អប់រំ​, គរុ​សិស្ស និង​និស្សិត ព្រមទាំង​ការ​ចលនា​សកម្មជន​យុវជន​គណបក្ស ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ និង​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​គណបក្ស​។

ដើម្បី​ទទួលបាន​ការគាំទ្រ​រប​ស់​ប្រជាពលរដ្ឋ​, គណបក្ស​ដាក់​ចេញ​នូវ​គោលនយោបាយ​បម្រើ​ប្រជាពលរដ្ឋ ហើយ​គោលនយោបាយ​នេះ នឹង​ក្លាយទៅជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងករណី​ដែល​គណបក្ស​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​។

ក្នុងន័យនេះ​,​គណបក្ស ជា​យន្ត​ការដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដើម្បី​សម្រេច​នូវ​បំណងប្រាថ្នា​របស់ខ្លួន គឺ​ការរស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​ការអភិវឌ្ឍ ទាំង​ចំពោះ​ប្រជាពលរដ្ឋ​ជា​បុគ្គល​ម្នាក់ៗ​, សង្គម​គ្រួសារ និង​ប្រទេសជាតិ​ទាំងមូល​។​

ក្នុងនាម​ជា​សមាជិក​បក្ស​, យើង​ត្រូវ​រួមគ្នា​ក្នុងនាម​ជា​កម្លាំង​ប្រតិបត្តិ​ករ ដើម្បី​រួមចំណែក​គាំទ្រ និង​អនុវត្ត​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​បក្ស សំដៅ​ធ្វើយ៉ាងណា​រក្សា​ប្រៀប​ឈ្នះ​របស់​គណបក្ស ដែល​នឹង​បន្ត​រែកពន់​អ​ម្រែ​ក​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ត​ទៅមុខទៀត ខណៈដែល​គណបក្ស​យើង​បាន​កសាង​សមិទ្ធផល​ធំៗ​ជាច្រើន​ជូន​ជាតិ ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន ហើយ​ក៏មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​អនាគត​។

ឯកឧត្ដម​មាន​ប្រសាសន៍​លើក​ឡើង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ជា​គណបក្ស​ល្អឥតខ្ចោះ​នោះទេ ហើយ​គណបក្ស​បានធ្វើការ​កែទម្រង់​ជាប់​ជាប្រចាំ ជាពិសេស​ការ​ខិតខំ​កែលម្អ​ចំណុច​ខ្វះខាត​តាមរយៈ​ការ​ដាក់ចេញ​នូវ​អភិក្រម​ទាំង ៥៖ “​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​” ដែល​ជា​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​របស់​គណបក្ស​ក្នុងការ​បម្រើ​ជាតិ និង​ប្រជាជន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​។

ដូចនេះ ដើម្បី​បន្ត​នូវ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ និង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់​បក្ស​, ក្នុងនាម​ជា​យុវជន​បក្ស និង​ជា​សកម្មជន យើង​មាន​ភារកិច្ច​សំខាន់ ៣ គឺ​៖ ទី​១. ថែរក្សា​ឱ្យបាន​នូវ​រាល់​សមិទ្ធផល​វិជ្ជមាន​ដែល​យុវជន​ជំនាន់​រៀមច្បង​បាន​កសាងឡើង និង​បន្សល់​ទុកឱ្យ​, ទី​២. ពង្រីក​សមិទ្ធផល​វិជ្ជមាន​បន្ថែមទៀត​ឱ្យ​កាន់តែ​ល្អប្រសើរ និង ទី​៣. រួមគ្នា​កសាង​មូលដ្ឋាន​ឱ្យបាន​រឹងមាំ ដើម្បី​ផ្ទេរ​ទៅឱ្យ​យុវជន​ជំនាន់​ក្រោយៗ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៤ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៤ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម