ព័ត៌មានជាតិ
សម្ដេចតេជោ ៖ បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុក តែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់និងសំណូមពរប្រជាពលរដ្ឋ
ភ្នំពេញ ៖ នាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រើប្រាស់បណ្ដាញសង្គម តេឡេក្រាម, ធ្វីសធឺ, តិកតុក(Telegram,Twitter,TikTok)ជំនួសវិញ ដោយសម្ដេចតេជោលើកឡើងថា “បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុន”។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម សម្ដេចតេជោបានសរសេរថា “បងប្អូនជនរួមជាតិ! ពេលមុនបងប្អូនស្វែងរកការផ្តល់ព័ត៌មានឬ រកការជួយពីខ្ញុំតាមរយៈហ្វេសបុក។ ពេលនេះខ្ញុំបញ្ចប់ការប្រើហ្វេសបុកដោយខ្លួនឯងដោយងាកទៅប្រើតេឡេក្រាម ធ្វីសធឺ តិកតុក(telegram,twitter,TikTok)ជំនួសវិញ”។
សម្ដេចបានគូសបញ្ជាក់ទៀតថា ដើម្បីទទួលបានព័ត៌មានពីសម្ដេចផ្តល់មតិឲ្យសម្ដេចឬស្នើសុំឲ្យសម្ដេចជួយសូមបង្កើតប្រសិនមិនទាន់មាននិងសូមភ្ជាប់ជាមួយបណ្តាញទាំង៣ខាងលើនេះរបស់សម្ដេច។ បណ្តាញទាំង៣សម្ដេចបើកឲ្យចូលមានមតិបានគ្រប់បណ្តាញ។
សម្ដេចសូមឲ្យគ្រប់ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេកហ្វេកបុករបស់សម្ដេចទៅតាមដានគណនី Telegram,twitter,TikTok របស់សម្ដេចវិញ ព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ