Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើនថវិកាវិនិយោគលើវិស័យអប់រំ​ដល់ជាង ៨០០លានដុល្លារ ក្នុងឆ្នាំ២០២៣

បានផុស

នៅ

រាជរដ្ឋាភិបាល បានបង្កើនថវិកាវិនិយោគលើវិស័យអប់រំដល់ជាង ៨០០លានដុល្លារអាមេរិកនៅ ក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសចូលរួមផ្សព្វផ្សាយស្ដីពី ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី១៤កក្កដា នេះលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វិស័យអប់រំ បានក្លាយជាវិស័យអាទិភាពខ្ពស់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ ដោយបង្កើនថវិកាវិនិយោគជា​រៀង​រាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២៣។

នៅឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាត្រឹមតែប្រមាណ ២៧៣លានដុល្លារប៉ុណ្ណោះ ខណៈ​ឈាន​ដល់ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលបានវិនិយោគរហូតដល់ប្រមាណ ៨២០លានដុល្លារលើវិស័យអប់រំ។

លោករដ្ឋមន្រ្តីលើកឡើងទៀតថា​ បច្ចុប្បន្ននេះ ​ក្រសួងក៏កំពុងធ្វើការសម្រួចសកម្មភាពជាអាទិភាព ​ដើម្បីជំរុញ​ឱ្យមាន​បរិវត្តកម្ម ឬការផ្លាស់ប្ដូរ​មុខមាត់ថ្មីក្នុងវិស័យអប់រំ ​ដោយផ្តោតលើអាទិភាពទាំង៨ចំណុច។ ក្នុងចំណោមអាទិភាពទាំង ៨នេះ ក៏មានការដាក់ចេញនូវកំណែទម្រង់សាលារៀន ការបង្កើនថវិកា​ដំណើរការសាលារៀន ការបន្តវិនិយោគ​លើហេដ្ឋារចនា​សម័្ពន្ធ ​សម្ភារៈ​ឧបទេស ក៏ដូចជាការកែ​លម្អវិធី​សាស្រ្តបង្រៀន ​ការបង្កើនចំនួនសាលារៀនជំនាន់ថ្មី ​សាលាគំរូជាដើម។

លោក រដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងអប់រំ ក៏បានផ្តោតការយកចិត្តទុកដាក់លើគ្រូបង្រៀន ការធ្វើកំណែទម្រង់គ្រឹះស្ថាន​បណ្ដុះ​បណ្ដាលគ្រូ និងមានកា​រ​លើក​កម្ពស់​បរិវត្តឌីជីថលនៅក្នុងការអប់រំ ដែលផ្តោតលើធនធាន​ឌីជីថល វិធីសាស្រ្ត​បង្រៀន​ ថែមទាំងការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការអប់រំឌីជីថលផងដែរ។

លើសពីនេះ ​ក្រសួងអប់រំក៏បានផ្តោតពង្រឹងលើការសិក្សាមុខវិជ្ជា ​វិទ្យាសាស្រ្ត ​និងបច្ចេកវិទ្យា ដោយ​បន្តវិនិយោគ​លើអគារធនធាន ​បន្ទប់ពិសោធន៍​ កុំព្យូទ័រ ​សម្ភារៈឧបទេស ក៏ដូចជាលើក​កម្ពស់​សុខភាពសិក្សា ​និងចំណុច​អាទិភាពជាច្រើនទៀត។

លោករដ្ឋមន្ត្រីបានរំលឹកថា ការដាក់ឱ្យដំណើរការនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡានេះ គឺស្រប​ពេលជាមួយការដាក់ចេញនូវ “ការសម្រួចសកម្មភាពជាអាទិភាព ដើម្បីជំរុញឱ្យមានបរិវត្តកម្ម ឬការផ្លាស់ប្ដូរ​មុខមាត់ថ្មីក្នុង​វិស័យអប់រំ ដែលស្តែងចេញជាមួយការផ្ដោតលើអាទិភាពទាំង៨ចំណុច រួមមានទី១៖ កំណែទម្រង់សាលារៀន ទី២៖ កំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ទី៣៖ លើកកម្ពស់បរិវត្តកម្មឌីជីថលនៅក្នុងការអប់រំទី៤៖ ជំរុញការអប់រំ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់សិស្សានុសិស្សប្រកប ដោយសមធម៌គុណភាព និងប្រសិទ្ធភាព ទី៥៖ លើកកម្ពស់​សុខភាពសិក្សា ដើម្បីកែលម្អការអាហារ ការផ្ដល់អាហារូបករណ៍ និងការផ្ដល់អាហារនៅតាមសាលារៀន​សម្រាប់​សិស្សទី៦៖ តម្រង់ទិសការអប់រំសិស្សនិងយុវជនឱ្យ ក្លាយជាពលរដ្ឋល្អតាមរយៈការលើកកម្ពស់ចំណេះដឹង បំណិន ចរិយាធម៌ជាពលរដ្ឋល្អទី៧៖ ក្រសួងអប់រំ យុវជន និងកីឡា បង្កើតមជ្ឈមណ្ឌលឧត្តមភាពគ្រឹះស្ថាន ឧត្តមសិក្សា ដោយបន្ត ការធ្វើកំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សាពង្រឹងអភិបាលកិច្ច ផ្តល់ឋានៈនិងលើកកម្ពស់គុណវុឌ្ឍសាស្ត្រាចារ្យ និងទី៨៖ បង្កើតមជ្ឈមណ្ឌលឧត្ដមភាពគ្រឹះស្ថានឧត្ដមសិក្សា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អុំទូកកៃយ៉ាក់តាមដងទន្លេមេគង្គចម្ងាយ ៥០ គីឡូម៉ែត្រ ជួយផ្សព្វផ្សាយ​ទេសចរណ៍នៅខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ១២ នាទី មុន

កម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅក្រុងសៀមរាប

ព័ត៌មានជាតិ១៤ នាទី មុន

មកដឹងលក្ខខណ្ឌ ៨ចំណុចសម្រាប់ការជ្រើសរើសយោធិនថ្មីនៃកងរាជអាវុធហត្ថចំនួន១ពាន់នាក់

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ម៉ិកស៊ិក ទទួលបានប្រធានាធិបតីជាស្រ្តី ទី១ ក្នុងប្រវត្តិសាស្រ្ត

សេដ្ឋកិច្ច២២ នាទី មុន

កម្ពុជាលើកទឹកចិត្តដល់វិនិយោគិនអូស្ត្រាលីពង្រីកការបោះទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម