Connect with us

ព័ត៌មានជាតិ

កសិករនៅស្រុកសេសានដាំបន្លែ និងចិញ្ចឹមសត្វមានទីផ្សារល្អ

បានផុស

នៅ

កសិករក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងដាំបន្លែបង្កា និងចិញ្ចឹមសត្វមានទីផ្សារបញ្ជាទិញច្រើននៅឆ្នាំ២០២៣នេះ ហើយអាជ្ញាធរស្រុកបានលើកទឹកចិត្តឱ្យកសិករបង្កើនការដាំដុះ និងចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបញ្ជាក់ថា៖ កត្តានេះបានជំរុញឱ្យកសិកររៀបចំផែនការដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វ ជ្រូក មាន់ ទា ដែលជាមុខរបររួមផ្សំមួយបន្ថែមទៀត បន្ទាប់ពីការងារធ្វើស្រែចម្ការ ព្រោះបើយើងពឹងផ្អែកទៅលើកការទៅរកបន្លែផ្លែឈើពីព្រៃមក និងការចុះទូកទៅនេសាទ វាមិនស្ថិតថេរបានតាមតម្រូវការដែលចង់បានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា៖ បងប្អូននៅតាមបណ្តាឃុំ ធ្លាប់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីអង្គការដៃគូ និងមន្ត្រីជំនាញផ្នែកកសិកម្មជួយបង្ហាត់បង្រៀនរួចមកហើយ ចំណែកកសិករខ្លះទទួលបានគ្រប់ពូជបន្លែបង្កាសម្រាប់យកទៅដាំដុះផងដែរ ហើយក្នុងនាមរដ្ឋបាលស្រុក សំណូមពរឲ្យបងប្អូន ទី១គឺប្រើប្រាស់ឲ្យអស់សក្តានុពលដី ទី២ការដាំដុះបន្លែបង្កាកុំដាំដុះ តាមដែលយើងចង់ដាំ គឺដាំតាមស្ថានភាពទីផ្សារដែលចង់បាន ឧទាហរណ៍ថា រដូវដាំសាឡាត់ មួយភូមិមួយស្រុកដាំតែសាឡាត់ អញ្ចឹងក៏ធ្វើឲ្យទីផ្សារចាល់តែម្តង គឺលើសពីតម្រូវការដែលគាត់ចង់បាន អញ្ចឹងសូមដាំដំណាំទាំងឡាយណា ដែលបងប្អូនប្រជាជន ឬ អាជីវករគាត់ចង់បាន។

លោកស្រី ថន ឡូវ កសិករដំាបន្លែនៅឃុំសាមឃួយបានបញ្ជាក់ថា៖ ការដាំបន្លែបង្កា ចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារនេះ មិនអាចបំពេញតម្រូវការទីផ្សារដែលចង់បានទេ ព្រោះពួកគាត់ដំាដុះគ្រាន់តែបរិភោគ ហើយនៅសល់ទើបយកទៅលក់តែប៉ុណ្ណោះ។

លោកស្រីមានបំណងចង់ពង្រីកមុខរបរកសិកម្មឱ្យបានធំដុំនិងគេដែរ តែគ្មានលទ្ធភាព  ព្រោះប្រាក់ចំណូលបានពីលក់បន្លែបង្ការមក គ្រាន់តែដោះស្រាយជីវភាពប្រចាំថ្ងៃ ចំណែកសម្ភារៈពង្រីកការដាំដុះនៅខ្វះខាតនៅឡើយ។

លោកស្រីចង់បានអាផ្ទះគេដាក់សំណាញ់និងណាស់ ហើយនិងទុយោអី ព្រោះថវិកាក៍តិច ដាក់នៅទីនោះរហូតមក កែច្នៃទៅបានម្ដងបន្តិចម្ដងបន្តិច ចង់បានផ្ទះនឹងគេ ឃើញអង្គការគាត់មកជូយ ឃើញគេបាន ចង់បានដែរ តែអត់ហ៊ានសុំ ខំធ្វើខ្លួនឯង ខ្ញុំខំបញ្ចេញសមត្ថភាពប៉ុន្មាន ឱ្យគាត់មើលឃើញព្រោះឃើញគាត់ជិះឡានរហូត ឱ្យគាត់មកជួយផង។

លោកស្រីខាវខាំអនមេឃុំសាមឃួយបានបញ្ជាក់ថា៖ដំណោះស្រាយនេះកន្លងមកមន្ត្រីអង្គការដៃគូ និងមន្ត្រីគម្រោងសវប្បកម្ម កម្ពុជានៃមន្ទីរកសិកម្ម  ចុះមកពិនិត្យនិងវាយតម្លៃកសិករ ដាំបន្លែជាអាជីព។

លោកស្តីថា៖ការវាយតម្លៃ នេះគឺកសិករមានដី មានប្រភពទឹក និងមានកម្លាំងពលកម្មគ្រប់គ្រាន់ ទើបផ្តល់ផ្ទះសំណាញ់ឱ្យព្រោះកន្លងមកមានកសិករមួយចំនួន ទទួលបានផ្ទះសំណាញ់ហើយ ទុកចោលមិនបានដាំដុះតាមការណែនាំទេ។

សូមបញ្ចាក់ថា៖ នៅក្នុងឃុំសាមឃួយមានកសិករប្រមាណ៨៥%បន្ទាប់ពីធ្វើស្រែចំការបានដាំបន្លែបង្ការនិងចិញ្ចឹមសត្វជាលក្ខគ្រួសារ ក្រៅពីនោះប្រកបរបរលក់ដូរ រកប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ដែលជាផ្នែកមួយបានកាត់បន្ថយ ទៅលើការពឹងផ្អែកផលអនុផលព្រៃឈើនិងការចុះទូកធ្វើនេសាទដែលនាំឱ្យមានហានីភ័យខ្ពស់៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ២៦ នាទីutes មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា២ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៦ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

Sokha Hotels

ព័ត៌មានពេញនិយម