ព័ត៌មានជាតិ
បោះឆ្នោតស្ទាបស្ទង់មតិភ្នែកមហាជនលើកទី១ នៃក្រសួងឧស្សាហកម្មស្របតាមអភិក្រមទាំង៥«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»របស់សម្តេចតេជោ
ភ្នំពេញ ៖ ជាការស្ទាបស្ទង់មតិភ្នែកមហាជនលើកទី១ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលជោគ ជ័យ ប្រសិទ្ធិភាព និងមានក្រមសីលធម៌ស្របតាមអភិក្រមខ្ពង់ខ្ពស់ទាំង៥ចំនុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ៖«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»រយៈពេលពីរថ្ងៃនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំការបោះឆ្នោតស្ទាបស្ទង់មតិជាសម្ងាត់។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម បរសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ចាក់ថា កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ ត្រូវបានប្រារព្ធធ្វើរហូតមកដល់ពេលនេះមានរយៈពេល០៥លើក រួចមកហើយ ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៥។

ក្នុងនោះចំនួន០៤ លើក បានធ្វើនៅក្នុងអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌របស់មន្ត្រីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងាររបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាននិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយធ្វើឡើងក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អរបៀបរបបធ្វើការប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងប្រសិទ្ធភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលក្រើនរំឭកជាប្រចាំឲ្យមន្ត្រីរាជការ គ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

លទ្ធផលនៃការស្ទង់មតិនេះ នឹងជួយដាស់ស្មារតី ដល់មន្ត្រីរាជការគ្រប់រូបឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារ ជាមួយមន្ត្រីក្រោមឱវាទ ហើយត្រូវធ្វើការកែប្រែឲ្យបានជាបន្ទាន់ទាំងអត្តចរិត សីលធម៌ និងភ្នែកមហាជន ធ្វើយ៉ាងណាឲ្យការបំពេញការងារ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេចក្តីថ្លៃថ្នូរ ជៀសវាងការថ្នាំងថ្នាក់ និងបែកបាក់សាមគ្គីការងារ ដែលអាចឈានទៅដល់ការវៈកាត់ នៅពេលណាមួយ៕
ដោយ ៖ វិមាន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


