ព័ត៌មានជាតិ
អភិបាលក្រុងបាវិត បញ្ជាឱ្យក្រុមហ៊ុនលក់ដីមួយផ្អាកធ្វើអាជីវកម្ម ដើម្បីដោះស្រាយជាមួយពលរដ្ឋ
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានហាមក្រុមហ៊ុនដីឡូតិ៍អេរ៉ូមែន នៅក្រុងបាវិត ផ្អាកលក់ដីបណ្តោះអាសន្ន ដើម្បីដោះស្រាយជាមួយពលរដ្ឋ។ ការហាមប្រាណរបស់លោកអភិបាលក្រុងនេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត នាថ្ងៃទី ០៧ សីហា ឆ្នាំ ២០២៣។

លោក លឹម សៀងហេង បានថ្លែងថា ចំពោះក្រុមហ៊ុនដីឡូតិ៍អេរ៉ូមែន ដែលមិនទាន់ចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ កន្លងមកអាជ្ញាធរ បានខិតខំដោះស្រាយ ជាបន្តបន្ទាប់ដែរ តែភាគីអ្នកលក់ដី ឲ្យក្រុមហ៊ុន និងក្រុមហ៊ុន មិនព្រមសហការចូលខ្លួនដោះស្រាយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអភិបាលក្រុង បានជំរុញដល់អាជ្ញាធរបន្តការដោះស្រាយតាមយន្តការវិវាទក្រៅប្រព័ន្ធតុលាការ។ លើសពីនេះទៀត ពលរដ្ឋដែលបានទិញដីនៅក្រុមហ៊ុន គឺអាចអាស្រ័យផលនៅលើទីតាំងដីនេះបាន។
លោកអភិបាលក្រុង ក៏បានជំរុញដល់អាជ្ញាធរ ត្រូវពិនិត្យមើល និងតាមដានលើករណីដីនេះ ហើយមិនឲ្យភាគីណាមួយមកបង្កបញ្ហាក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋនោះទេ ប្រសិនបើមានត្រូវចាត់វិធានការតាមច្បាប់។

ជាមួយគ្នានេះ លោក ណុប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត បានបញ្ជាក់ថា វេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមសម្តែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបានបន្តថា រាល់វេទិការសាធារណៈនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិតនូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនបញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោងរបស់មូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕
ដោយ: អ៊ុង ភក្ដី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


