Connect with us

ព័ត៌មានជាតិ

​ស្វែងយល់! តំបន់ការពារធនធានធម្មជាតិ​​នៅកម្ពុជា​​មាន ៧៣ កន្លែង ចែកជា ៨ តំបន់​ផ្សេង​​គ្នា

បានផុស

នៅ

តំបន់ការពារ​ធនធាន​ធម្មជាតិ គឺជាដែនដី​សម្បត្តិសាធារណៈ​របស់រដ្ឋ​រួមមាន ដែនដី​គោកឬ​ដែនទឹក រួម​ទាំង​ឆ្នេរសមុទ្រ និង​​សមុទ្រ ស្ថិតនៅក្នុងតំបន់​ដែលទទួលស្គាល់​ដោយបញ្ញត្តិនៃច្បាប់ឬ​តំបន់​ដែល​បង្កើត​ថ្មីក្នុងដែន​សមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ដែលធានាបាននូវការការពារប្រភេទសត្វព្រៃ និង​រុក្ខជាតិ​សំខាន់ៗក៏ដូចជាសហគមន៍ធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើបច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធនធានធម្មជាតិប៉ុន្មានកន្លែង​ទូទាំង​ប្រទេស?

បើ​តាម​ឯកសារ​ក្រសួងបរិស្ថាន រហូតមកដល់ឆ្នាំ២០២១ នេះ កម្ពុជា​មាន​តំបន់​ការពារ​ធនធាន​ធម្មជាតិចំនួន ៧៣ កន្លែង។ តំបន់ការពារធនធានធម្មជាតិចំនួនទាំង​ ៧៣ កន្លែង​នេះ​ ស្ថិតនៅក្នុងប្រភេទតំបន់ការពារធំៗចំនួន ៨ ផ្សេងគ្នា។

ទី១៖ តំបន់ឧទ្យានជាតិ

តំបន់ឧទ្យានជាតិនេះមានចំនួន ១១ តំបន់៖

-ឧទ្យានជាតិកែប
-ឧទ្យានជាតិ​ព្រះមុនីវង្ស «បូកគោ»
-ឧទ្យានជាតិ​ព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»
-ឧទ្យានជាតិ​សីហនុ-រាម
-ឧទ្យានជាតិ​បុទុមសាគរ
-ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
-ឧទ្យានជាតិវីរជ័យ
-ឧទ្យានជាតិវើនសៃ-សៀមប៉ាង
-ឧទ្យានជាតិអូរយ៉ាដាវ
-ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង

តំបន់ឧទ្យានជាតិ សម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ និងព្រៃស្រោង ព្រៃរបោះ និងជាតំបន់ទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនា។

ទី២៖ តំបន់ដែនជម្រកសត្វព្រៃ

តំបន់ដែនជម្រកសត្វព្រៃនេះត្រូវបែងចែកជា ១៩ តំបន់ផ្សេងគ្នា៖

-ដែនជម្រកសត្វព្រៃឱរ៉ាល់
-ដែនជម្រកសត្វព្រៃពាមក្រសោប
-ដែនជម្រកសត្វព្រៃភ្នំសំកុស
-ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
-ដែនជម្រកសត្វព្រៃបឹងពែរ
-ដែនជម្រកសត្វព្រៃលំផាត់
-ដែនជម្រកសត្វព្រៃភ្នំព្រេច
-ដែនជម្រកសត្វព្រៃភ្នំណាមលៀរ
-ដែនជម្រកសត្វព្រៃព្រៃឡង់
-ដែនជម្រកសត្វព្រៃព្រះរកា
-ដែនជម្រកសត្វព្រៃឆែប
-ដែនជម្រកសត្វព្រៃតាតៃ
-ដែនជម្រកសត្វព្រៃកែវសីមា
-ដែនជម្រកសត្វព្រៃស្រែពក
-ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត
-ដែនជម្រកសត្វព្រៃព្រែកប្រសព្វ
-ដែនជម្រកសត្វព្រៃសំបូរ
-ដែនជម្រកសត្វព្រៃសៀមប៉ាង។

តំបន់​ដែនជម្រក​សត្វព្រៃ​ សម្បូរទៅដោយប្រភេទសត្វព្រៃជិតផុតពូជ សត្វព្រៃកម្រ សត្វព្រៃ​រង​ការ​គំរាមកំហែង ពពួក​មច្ឆាជាតិ​ជិតផុត​ពូជ និង​កម្រ ព្រមទាំងជា​ជម្រកសត្វព្រៃនិង​ជីវចម្រុះ​ជាច្រើន​ប្រភេទ ពិសេស​សម្បូរទៅដោយ​ធនធានធម្មជាតិ ព្រៃស្រោង និង​ព្រៃរបោះជាដើម។

ទី៣៖ តំបន់ទេសភាព

តំបន់ទេសភាពនេះ​ត្រូវបែងចែកជា ១៣ តំបន់៖

-តំបន់រមណីយដ្ឋានអង្គរ
-តំបន់បន្ទាយឆ្មារ
-តំបន់ព្រះវិហារ
-តំបន់អង្លង់ព្រីង
-តំបន់ទំនាបខាងជើងទន្លេសាប
-តំបន់បឹងព្រែកល្ពៅ
-តំបន់អាងត្រពាំងថ្ម
-តំបន់ប្រាសាទបាកាន «ព្រះខ័នកំពង់ស្វាយ»
-តំបន់រនាមដូនសំ
-តំបន់សំបូរព្រៃគុក
-តំបន់បឹងលំកុដ
-តំបន់ភ្នំក្រាំងដីមាស
-តំបន់បឹងយ៉ាកអោម-យ៉ាកការ៉ា។

សម្រាប់តំបន់ទេសភាពនេះ គឺសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ សម្បត្តិបេតិកភណ្ឌវប្បធម៌ ព្រៃឈើ និងធនធានធម្មជាតិជាច្រើនទៀត។

ទី៤៖ តំបន់ប្រើប្រាស់ច្រើនយ៉ាង

តំបន់ប្រើប្រាស់ច្រើនយ៉ាងបែងចែកជា ៨ តំបន់៖

-តំបន់ដងព្រែក
-តំបន់សំឡូត
-តំបន់ទន្លេសាប
-តំបន់ពញាក្រែក
-តំបន់ព្រែកទឹកសាបក្បាលឆាយ
-តំបន់ភ្នំនាងកង្រី-ភ្នំទូកមាស
-តំបន់សសរស្តម្ភសត្វតោ
-តំបន់បឹងយក្ខឡោម។

ទី៥៖ តំបន់រ៉ាមសារ

តំបន់រ៉ាមសារចែកជា ៥ តំបន់៖

-តំបន់ស្ទឹងត្រែង
-តំបន់កោះកាពិ
-បឹងទន្លេឆ្មារ
-តំបន់ព្រែកទាល់
-តំបន់ស្ទឹងសែន។

ទី៦៖ តំបន់ស្នូលនៃបឋនីយជីវមណ្ឌល

តំបន់ស្នូលនៃបឋនីយជីវមណ្ឌល​បែងចែកជា ៣ តំបន់​ផ្សេងគ្នា​៖

-តំបន់ព្រែកទាល់
-តំបន់ស្ទឹងសែន
-តំបន់បឹងទន្លេឆ្មារ។

ទី៧៖ តំបន់បេតិកភណ្ឌធម្មជាតិ

តំបន់បេតិកភណ្ឌធម្មជាតិបែងចែកជា ១១ តំបន់៖

-តំបន់ភ្នំត្បែង
-តំបន់ភ្នំយ៉ាត
-តំបន់ភ្នំប្រាំពីរ
-តំបន់ជញ្ជាំង
-តំបន់គិរីយង់
-តំបន់ភ្នំទាក់ទ្រាំង
-តំបន់ភ្នំព្រះនេត្រព្រះ
-តំបន់ភ្នំព្រះ-ភ្នំវែង
-តំបន់ភ្នំយាយសំ
-តំបន់ភ្នំបាក់
-តំបន់ភ្នំស្វាយ។

ទី៨៖ តំបន់ឧទ្យានសមុទ្រកោះរ៉ុង

តំបន់ឧទ្យានសមុទ្រកោះរ៉ុងដែល​រួម​បញ្ចូល កោះរ៉ុង កោះរ៉ុងសន្លឹម កូនកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុងនិង​សមុទ្រ​ជុំវិញស្ថិតនៅក្នុងភូមិសាស្រ្ត​ខេត្តព្រះសីហនុនិងខេត្តកោះកុង។

ក្រៅពីនេះក៏នៅមានតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ដែលមានផ្ទៃដីសរុប ១,៦៣០ ហិកតា និងរបៀងអភិរក្សជីវចម្រុះដែលមានផ្ទៃដីសរុប ១៤២,៧៩៤០ ហិកតា។

ការបង្កើតឱ្យមានតំបន់ការពារទាំងអស់នេះរបស់រាជរដ្ឋាភិបាល គឺក្នុង​គោលបំណង​កែប្រែ​តំបន់​នានា​ឱ្យ​ក្លាយ​ទៅជា​តំបន់​បេតិកភណ្ឌធម្មជាតិ​ភ្នំ លើក​ស្ទួយ​តម្លៃទៅលើ​ប្រវត្តិសាស្ត្រ វប្បធម៌ ការ​អភិរក្ស ជីវចម្រុះ លើក​ស្ទួយជីវភាព​ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់​ទាំងនោះ។

ថ្មីៗនេះ​រដ្ឋាភិបាល​បានចេញអនុក្រឹត្យកែប្រែ​ទំហំផ្ទៃដី​​ឧទ្យានជាតិមួយ​ចំនួន​ដូចជាឧទ្យានជាតិ​ព្រះមុនីវង្ស «បូកគោ» ដែនជម្រក​សត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃកែវសីមា និង​ការ​បង្កើត​ឧទ្យានជាតិជួរ​ភ្នំក្រវាញដែលបានមកពីការកាត់បញ្ចូល​ឧទ្យានជាតិជួរ​​ភ្នំក្រវាញខាងត្បូង ឧទ្យានជាតិ​ជួរភ្នំក្រវាញកណ្តាល​ និងផ្នែក​ខ្លះនៃ​របៀងអភិរក្សជីវចម្រុះជួរភ្នំក្រវាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម