ព័ត៌មានជាតិ
ឆ្នាំ ២០២៦ ក្រសួងបរិស្ថានដាក់ផែនការបញ្ចប់ការបោះបង្គោលព្រំតំបន់ការពារធម្មជាតិ ៨ តំបន់ថែមទៀត កើនទូទាំងប្រទេសដល់ ២១ តំបន់
ឆ្នាំ ២០២៦ ក្រសួងបរិស្ថាន បានដាក់ផែនការបញ្ចប់ការកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន ៦ តំបន់ថែមទៀត ដើម្បីគ្រប់គ្រងតំបន់ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យកម្ពុជាថ្មីដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានបញ្ចប់ការបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិបានចំនួន ១៣ តំបន់ ក្នុងចំណោមតំបន់ការពារធម្មជាតិចំនួន ៧៣ តំបន់ទូទាំងប្រទេស ដែលក្នុងនោះឧទ្យានជាតិបានចំនួន ២ តំបន់ ដែនជម្រកសត្វព្រៃចំនួន ៦ តំបន់ និងតំបន់រ៉ាមសារចំនួន ៥ តំបន់។

លោកបន្តថា នៅឆ្នាំ ២០២៦ ក្រសួងដាក់ផែនការនឹងបញ្ចប់ការបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន ៨ តំបន់ថែមទៀត ដែលសរុបនឹងកើនដល់ ២១ តំបន់។
តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាមានចំនួនសរុប ៧៣ តំបន់ ដែលគ្របដណ្តប់លើផ្ទៃដីទំហំជាង ៧ លានហិកតា ស្នើនឹង ៤១% នៃផ្ទៃដីសរុបរបស់ប្រទេស។
តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ ឧទ្យានជាតិមានចំនួន ០៩ តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន ០២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន ១៨ តំបន់ តំបន់ការពារទេសភាពមានចំនួន ១៤ តំបន់ តំបន់ប្រើប្រាស់ច្រើនយ៉ាងមានចំនួន ១១ តំបន់ តំបន់រាមសារមានចំនួន ០៥ តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិមានចំនួន ១៤ តំបន់។

នៅឆ្នាំ២០២៥ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានពង្រឹងការគ្រប់គ្រងគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិ ដោយធ្វើការបោះបង្គោលកំណត់ព្រំប្រទល់បានចំនួន ១០០០បង្គោល។ ហើយនៅក្នុងឆ្នាំ២០២៦ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិគ្រោងនឹងបោះបង្គោលព្រំប្រទល់សរុបចំនួន ១០០០បង្គោលបន្ថែមទៀត ក្នុងគោលបំណងជំរុញការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


