ព័ត៌មានជាតិ
លោកបណ្ឌិត យង់ ពៅ ៖ រាជរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយយុវជនបន្តវេន មានមូលដ្ឋានល្អៗយ៉ាងច្រើន
អ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយយុវជនបន្តវេន មានមូលដ្ឋានល្អៗយ៉ាងច្រើន ទាំងមូលដ្ឋានច្បាប់ នយោបាយ និងមូលដ្ឋានរូបវន្ត ជាដើម។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី ៧ ដែលបានបង្ហាញកាលពីពេលថ្មីៗនេះ គឺជាយុវជនបន្តវេនដែលពោរពេញដោយសមត្ថភាព ចំណេះដឹងជ្រៅជ្រះ និងបទពិសោធន៍ បំពេញការងារក្រសួង-ស្ថាប័នមួយចំនួនកន្លងមកហើយ។ ម្យ៉ាងទៀត សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ក៏ជាកូនឥស្សរជនសំខាន់ៗមួយចំនួនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការដឹកនាំប្រទេសជាតិគឺជាបទពិសោធន៍ថ្មីមួយទៀត ដែលត្រូវទទួលខុសត្រូវចំពោះមុខប្រទេសជាតិ និងប្រជាជន។ នេះជាការទទួលខុសត្រូវដ៏ធ្ងន់មួយ ពីព្រោះតែការដឹកនាំប្រទេសជាតិ ប្រសិនបើដើរខុសតែបន្តិច នោះនឹងអាចធ្វើឲ្យប្រទេសជាតិជួបបញ្ហា ដូចកាលពីអតីតកាលកន្លងមក។ នេះបើតាមការយល់ឃើញរបស់លោកបណ្ឌិត យង់ ពៅ។
អ្នកតាមដានស្ថានការណ៍នយោបាយរូបនេះ បានបន្ថែមថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវតែធ្វើដំណើរដោយស្វាហាប់ ច្បាស់លាស់ ម៉ត់ចត់ ហើយត្រូវបន្តធ្វើកំណែទម្រង់ស៊ីជម្រៅបន្ថែមទៀត តាមអភិក្រមរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដែលបានគូសវាសកន្លងមក។
លោកបណ្ឌិត យង់ ពៅ លើកឡើងបែបនេះថា «គឺអភិក្រមទាំង ៥របស់សម្ដេច ដែលបានបញ្ជាក់អំពីការវះកាត់ និងព្យាបាលចុងក្រោយនេះ ហេតុអីបានយើងនិយាយដូច្នេះ យើងត្រូវទទួលស្គាល់ថា ការដឹកនាំសង្គម ឬដឹកនាំនយោបាយប្រទេសមួយ សង្គមមួយ យើមិនអាចនិយាយថា ការដឹកនាំល្អឥតខ្ចោះបានទេ វាតែងតែមានបញ្ហា វាតែងតែមានជន ឬក៏មន្ត្រី ដែលកេងចំណេញទៅលើមុខនាទីរបស់ខ្លួន ប្រព្រឹត្តអំពើខុសឆ្គងដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន»។
ដោយអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ស្នើឲ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវរកឲ្យឃើញនូវមន្ត្រីប្រភេទខាងលើនេះ ហើយហ៊ានវះកាត់ និងព្យាបាល ដែលជាមូលដ្ឋានសំខាន់មួយនៃការធ្វើកំណែទម្រង់ស៊ីជម្រៅ។ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយយុវជនបន្តវេន គឺមានមូលដ្ឋានល្អៗយ៉ាងច្រើន ទាំងមូលដ្ឋានច្បាប់ នយោបាយ និងមូលដ្ឋានរូបវន្ត ជាដើម។
លោកថា បើប្រៀបធៀបនឹងរាជរដ្ឋាភិបាលអាណត្តិមុនៗ គឺផ្ដើមចេញពីការគ្មានអ្វីៗទាំងអស់ ចេញពីការតស៊ូ និងការកសាងឲ្យមានអ្វីៗដូចសព្វថ្ងៃនេះ។ តាមការកត់សម្គាល់លោកបណ្ឌិត យង់ ពៅ ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺបន្តធ្វើការងារពីអ្វីៗដែលមានគ្រប់យ៉ាង។ ដូច្នេះ ប្រសិនបើបំពេញការងារធ្វេសប្រហែស ឬក៏មិនមានភាពម៉ត់ចត់ស្វាហាប់ ក្នុងការដឹកនាំធ្វើកំណែទម្រង់ទេនោះ នឹងអាចក្លាយជាកំហុសធ្ងន់មួយ ពីព្រោះការចាប់ផ្ដើមមានមូលដ្ឋានល្អៗជាច្រើនរួចទៅហើយ។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា «ចំណុចមួយទៀត យើងមើលឃើញថា រដ្ឋាភិបាលនីតិកាលទី ៧នេះ មានខ្នងបង្អែករឹងមាំ រឹងមាំមែនទែន ទាំងទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ ទិដ្ឋភាពសង្គម ដែលមានសន្តិភាព»។ សម្រាប់ទិដ្ឋភាពច្បាប់ គឺកម្ពុជាកាលពីពេលកន្លងមក បានកសាងច្បាប់ដ៏រឹងមាំសម្រាប់ការដឹកនាំសង្គមសេដ្ឋកិច្ច។ ចំណែកទិដ្ឋភាពនយោបាយវិញ ក៏មានភាពល្អប្រសើរ និងរឹងមាំ ពីព្រោះមានស្ថាប័នគាំទ្រ ក៏ដូចជាឥស្សរជនគាំទ្រ ចង្អុលបង្ហាញទិសដៅនយោបាយ និងបន្ទាត់នយោបាយ ជាដើម។ មូលដ្ឋានបង្អែករឹងមាំមួយទៀត គឺកម្ពុជាកំពុងមានសន្តិភាពយ៉ាងពេញលេញ។
យ៉ាងណាក៏ដោយជាចុងក្រោយ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ បានសំណូមពរ និងអំពាវនាវដល់រាជរដ្ឋាភិបាលអាណត្តិថ្មី សូមជ្រើសរើសមន្ត្រីបំពេញការងារប្រកបដោយសមធម៌ ដែលត្រូវឲ្យមានការចូលរួមដោយស្មើភាព ស្មើសិទ្ធិគ្នាពីបញ្ញវន្តដែលមានចំណេះជ្រៅជ្រះ និងមនសិកាចង់បម្រើជាតិ គួរតែផ្ដល់ឱកាសដល់ពួកគេ។ ម្យ៉ាងទៀត សូមជ្រើសរើសមន្ត្រីដែលមានចំណេះ និងជំនាញពិតប្រាកដ ហើយក៏ជាមនុស្សដែលបំពេញការងារច្បាស់លាស់ផងដែរ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


