Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី ៧ ត្រូវបានបោះឆ្នោតជ្រើសតាំងជាកញ្ចប់ និងផ្ដល់សេចក្ដីទុកចិត្តរួចរាល់ហើយ

បានផុស

នៅ

ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំគណៈជំនាញរដ្ឋសភា ព្រមទាំងសមាសភាពរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបានបោះឆ្នោតជ្រើសតាំងជាកញ្ចប់ និងផ្ដល់សេចក្ដីទុកចិត្តរួចរាល់ហើយ ក្នុងសម័​យ​ប្រជុំរដ្ឋសភា​លើកទី ១ នៃរដ្ឋសភា នីតិកាលទី ៧ នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានប្រកាសថា ប្រធាន និងអនុប្រធានរដ្ឋសភា ប្រធាន និងអនុប្រធានគណៈជំនាញរដ្ឋសភា ព្រមទាំងសមាសភាពរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបានបោះឆ្នោតជ្រើសតាំង និងផ្ដល់សេចក្ដីទុកចិត្តរួចរាល់ហើយ ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះទៅ ដោយសំឡេងគាំទ្រ ១២៣សំឡេង។​

ថ្នាក់ដឹកនាំរដ្ឋសភា នីតិកាលទី ៧នេះ រួមមាន៖ លោកជំទាវ ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្ដម ជាម យៀប អនុប្រធានទី ១ និងឯកឧត្ដម វង សូត ជាអនុប្រធានទី ២ នៃរដ្ឋសភា។ ចំពោះសមាសភាពរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ ត្រូវដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសមាសភាពភាគច្រើនជាយុវជនបន្តវេន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម