ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រីថ្មីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទាំងស្រុង
សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវបានសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទាំងស្រុង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។

សម័យប្រជុំលើកទី១ នៃរដ្ឋសភា នាព្រឹកនេះ ក្រោមការដឹកនាំរបស់សម្ដេចពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដោយមានវត្តមានចូលរួមរបស់តំណាងរាស្ត្រសរុបទាំងអស់ ១២៣រូប ដែលក្នុងនោះ មកពីគណបក្សប្រជាជនកម្ពុជា និងមកពីគណបក្សហ្វ៊ុនស៊ិនប៉ិន។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មីនេះ ក្នុងសំឡេងគាំទ្រ ១២៣។

ការបោះឆ្នោតគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា នាអាណត្តិនេះ គឺបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះភ្នូកទឹកភ្នូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយខណៈដែលសម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រី ដោយទុកឱកាសឱ្យអ្នកបន្តវេនជំនាន់ក្រោយមកដឹកនាំបន្ត។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់លើកឡើងថា នេះ គឺជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រក្នុងរបត់នយោបាយរបស់កម្ពុជា ដោយសម្ដេចជាអ្នកដែលបានលះបង់ធំជាងគេ ដើម្បីធានាថានេះ ជាការផ្លាស់ប្ដូរដោយសន្តិវិធី ពិសេស ធានាដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជាសម្រាប់រយៈកាលយូរអង្វែងតទៅមុខទៀត។ ដោយឡែក បន្ទាប់ពីបោះឆ្នោតរួច សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត នឹងធ្វើសន្និសីទសារព័ត៌មាន នៅវិមានរដ្ឋសភា ផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


