ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ត្រូវបានតែងតាំងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែល ក្នុងអាណត្តថ្មីនេះ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញសេក្តីសម្រេចស្តីពីការចាត់តាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងអាណត្តិថ្មីនេះ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីសម្រេចនោះ គឺលោក ជិន ម៉ាលីន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែល នៅក្នុងអាណត្តិថ្មីនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ គឺមានភារកិច្ច ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ក្រសួងយុត្តិធម៌ ទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏នឹងសហការជាមួយអង្គភាពនានាចំណុះក្រសួងយុត្តិធម៌ ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធសម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏មានភារកិច្ចរៀបចំសន្និសិទសាព័ត៌មាននានា និងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕



-
សន្តិសុខសង្គម១២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល