Connect with us

ព័ត៌មានជាតិ

​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា៖ កត្តា ៣ យ៉ាងដែលនាំឱ្យមានក្មេងទំនើង​

បានផុស

នៅ

យុវជនភាគច្រើនបានខិតខំប្រឹងប្រែងរៀនសូត្រ ជួយកិច្ចការងារឪពុកម្ដាយ ខណៈយុវជនមួយចំនួនតូច ហាក់មានចរិតច្រឡោងខាម បង្កើតទៅទៅបក្ខពួកប្រពត្រឹត្តទង្វើមិនល្អដូចជា វាយតប់គ្នា សេពគ្រឿងញៀន រហូតដល់ប្រព្រឹត្តអំពើឧក្រិដ្ឋផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានលើកឡើងនូវហេតុផល ៣ ដែលនាំឱ្យក្មេងទំនើងនៅតែបន្តកើតមានទី១ ពាក់ព័ន្ធនឹងច្បាប់ ដោយលោកបានចោទឡើងថា តើមានច្បាប់ណា ​ដែលឱ្យក្រុមនោះ ​បង្កើតក្រុមខ្លួនឯងធ្វើអំពើ​មិនគប្បីសង្គមទេ? ហើយប្រសិនបើមានបញ្ហានេះ កើតឡើង​តើច្បាប់បានអនុត្តត្រឹមត្រូវទេ?

លោកសាស្ត្រាចារ្យបញ្ជាក់ថា ច្បាប់របស់យើងមានចាប់ពិតមែន​ប៉ុន្តែយើងអត់ឃើញក្រុមហ្នឹង​ បញ្ចប់សកម្មភាពនោះទេផ្ទុយទៅវិញរឹតតែបង្កើនសម្មភាព ខណៈលោកបញ្ជាក់ថា ច្បាប់ត្រូវតែពង្រឹង កំណត់ឱ្យច្បាស់លាស់ចំពោះយុវ័យអស់នេះ។

​កត្តាមួយទៀត ពាក់ព័ន្ធនឹងការអំបរំ តើសង្គម គ្រួសារ​ឪពុកម្ដាយរបស់គាត់ ឬសាលារៀន យកចិត្តទុកដាក់លើការអប់រំទេ? យើងនាំគ្នាបង្កើតឱ្យក្មេងទាំងអស់នោះ ក្លាយខ្លួនទៅជាប្រធាន​ ក្លាយជាអ្នកធ្វើព្យុះភ្លៀង ក្នុងសង្គមបាន​។

​ម្យ៉ាងទៀត ការគ្រប់គ្រងយើងត្រូវដឹងមុខសញ្ញាណា ដែលជាក្មេងទំនើង ជាក្មេងមិនល្អ យើងត្រូវព្រមាន ដោយផ្ទាល់ផង និងប្រយោល ផងដើម្បីឱ្យកូន​ទាំងអស់នោះយកចិត្តទុកដាក់។​

​លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ាបញ្ជាក់ថា៖ «ខ្ញុំចាំបានថា សម័យខ្ញុំ នៅសតវត្សរ៍ ៥០ និង៦០ មិនដែលមានក្មេងទំនើងទេ ​ដោយសារឪពុកម្ដាយខ្ញុំប្រកាន់ភ្ជាប់ក្នុងការអប់រំ ដោយសារសាលារៀន​បានបង្ហាញប្រាប់អំពីតួនាទី របស់​យុវវ័យ​ក្នុងការងារ និងសង្គមទាំងមូលយកចិត្តទុកដាក់ និងឱ្យតម្លៃគំរូបានន័យថា មនុស្ស ក្នុងសង្គមមានគំរូល្អណាស់សម្រាប់ឱ្យកូនៗរៀនសូត្រតាម ពេលសង្គមមិន​យកចិត្តទុកដាក់​និងមិនមានគំរូល្អ ធ្វើឱ្យកូនក្មេងបានចិត្ត»។

បើតាមលោក សាស្ត្រាចារ្យសាលារៀន ឬឪពុកម្ដាយគួតាមដានយកចិត្តទុកដាក់ឃ្លាំមើលសិស្ស ឬកូន ហើយចាប់ផ្ដើមអប់រំបណ្ដើៗ កុំឱ្យកូនក្លាយទៅជាមនុស្សអាក្រក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម