ព័ត៌មានជាតិ
ធនាគារជាតិប្រកាសជ្រើសរើសនិស្សិតនិងអ្នកសិក្សាស្រាវជ្រាវចំនួន៧រូប
ធនាគារជាតិនៃកម្ពុជាបានប្រកាសជ្រើសរើសនិស្សិតនិងអ្នកសិក្សាស្រាវជ្រាវចំនួន៧រូបដើម្បីធ្វើកម្មសិក្សាស្រាវជ្រាវជំនួយការស្រាវជ្រាវនិងផ្នែកទំនាក់ទំនងសម្រាប់រយៈពេល១២ខែនៅនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងសហប្រតិបត្តិការអន្តរជាតិនៃធនាគារជាតិនៃកម្ពុជា។
យោតាមសេចក្តីជូនដំណឹងស្ដីពីកម្មវិធីស្រាវជ្រាវនៅធនាគារជាតិនៃកម្ពុជាចុះ ថ្ងៃទី២កុម្ភៈនេះបានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជាសូមជូនដំណឹងដល់សាធារណជនស្តីពីការផ្ដល់ឱកាសកម្មសិក្សាស្រាវជ្រាវជំនួយការស្រាវជ្រាវនិងផ្នែកទំនាក់ទំនងដល់អ្នកស្រាវជ្រាវនិងនិស្សិតចំនួន៧ រូបសម្រាប់រយៈពេល១២ខែនៅនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងសហប្រតិបត្តិការអន្តរជាតិនៃធនាគារជាតិនៃកម្ពុជាហើយអ្នកចូលរួមក្នុងកម្មវិធីសិក្សានេះនឹងទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការងារស្រាវជ្រាវពាក់ព័ន្ធនឹងសេដ្ឋកិច្ចធនាគារនិងហិរញ្ញវត្ថុនឹងការងារទំនាក់ទំនងនៅធនាគារជាតិនៃកម្ពុជា»។

បើតាមធនាគារលក្ខខណ្ឌនៃការទទួលពាក្យបេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិតផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារទំនាក់ទំនងនិងផ្នែកពាក់ព័ន្ធ។ ត្រូវមានចំណាប់អារម្មណ៍ខ្ពស់ចំពោះការងារស្រាវជ្រាវនិងវិភាគសេដ្ឋកិច្ចនិងផ្នែកទំនាក់ទំនងសាធារណៈនិងត្រូវមានជំនាញភាសាអង់គ្លេសល្អនិងមានសញ្ជាតិខ្មែរ។
ធនាគារជាតិបានបញ្ជាក់ថា កម្មវិធីសិក្សានេះនឹងចាប់ផ្ដើមនៅថ្ងៃទី០១ខែមីនាឆ្នាំ២០២១ហើយក្នុងកំឡុងកម្មសិក្សានេះធនាគារជាតិនៃកម្ពុជានឹងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែជូន។
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើឯកសារមកកាន់អគ្គនាយកដ្ឋានបច្ចេកទេសឲ្យបានមុនថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១ នូវប្រវត្តិរូបសង្ខេបមានបិទរូបថតឯកសារចម្លងសញ្ញាបត្រនិងព្រឹត្តិបត្រពិន្ទុនិក្ខេបទឬឯកសារស្រាវជ្រាវនិងសំណេរបង្ហាញអំពីចំណាប់អារម្មណ៍៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


