ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ ព័ត៌មានក្លែងក្លាយ ធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់ពលរដ្ឋ ក្នុងការទទួលបានព័ត៌មានពិត
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ ធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ ជាពិសេសប៉ះពាល់សង្គម។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់បែបនេះ ខណៈជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី លោក Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងឌីជីថល ក្នុងក្របខណ្ឌ នៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី ១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម នារសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ព័ត៌មានក្លែងក្លាយ បានធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឲ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬ ធ្វើឲ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរហើយ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការ និងទប់ស្កាត់ឲ្យខាងតែបាន»។

លោក នេត្រ ភក្ត្រា លើកឡើងបន្ថែមថា ក្នុងបរិបទ នៃសង្គមឌីជីថល និន្នាការ នៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ ពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺ បណ្ដាញទំនាក់ទំនងសង្គម ជាពិសេសពីហ្វេសប៊ុក និងតិកតុក។

លោកបន្ថែមទៀតថា ទន្ទឹមនឹងការផ្ដល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្ដាញសង្គម ក៏បានធ្វើឲ្យមានបញ្ហា នៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិតផងដែរ។

គួរជម្រាបថា ភាគីទាំងពីរ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងគមនាគមន៍ និងឌីជីថល នៃប្រទេសម៉ាឡេស៊ី លើទិដ្ឋភាព នៃការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្ដូរបទពិសោធរវាងមន្ត្រី នៃក្រសួងទាំងពីរ លើកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


