ព័ត៌មានជាតិ
គម្រោងសាងសង់ព្រះបដិមាមួយអង្គធំកម្ពស់ ៤៥ ម៉ែត្រនៅកំពូលភ្នំកែបនឹងលេចរូបរាងឆាប់ៗ
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានអញ្ជើញចុះពិនិតមើលកន្លែងទីតាំងដែលជាគម្រោងសាងសង់ព្រះពុទ្ធប្បដិមាដ៍ធំមួយអង្គ កម្ពស់៤៥ ម៉ែត្រទ្រង់ឱ្យអភ័យទាននៅលើកំពូលភ្នំកែបនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបដែលស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះគឺជាគម្រោងថ្មីមួយទៀតបន្ថែមរបស់ខេត្តកែប ដើម្បីសាងព្រះពុទ្ធប្បដិមា ដែលមានកម្ពស់ ៤៥ ម៉ែត្រ ដែលគម្រោងត្រូវសាងសង់នៅលើខ្នងភ្នំកែប នៅក្នុងក្រុងកែប ខេត្តកែប។
លោកអភិបាលខេត្តកែបបានបញ្ជាក់ឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមាដែលមានកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែបនេះអភិបាលខេត្តកែប បានដឹកនាំមន្ត្រី និងមន្ទីរជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យ នៅក្នុងបទបង្ហាញស្តីពីគម្រោងកសាងព្រះពុទ្ធរូបប្បដិមាធំមួយអង្គទ្រង់ឱ្យអភ័យទានកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែប បច្ចុប្បន្ននេះ គម្រោងបានយកចិត្តទុកដាក់ និងសិក្សាលម្អិតពង្រីកកសាងព្រះពុទ្ធរូបបដិមាធំកម្ពស់ ៤៥ ម៉ែ ឲ្យស្អាតដើម្បីទាក់ទាញបម្រើឱ្យវិស័យព្រះពុទ្ធចក្រ ក៏ដូចជាភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ និងបានឃើញគ្រប់ជ្រុងជ្រោយតាមប្រវត្តិសាស្រ្ត និងបែបជំនឿរបស់សាសនាព្រះពុទ្ធដែលជាសាសនារដ្ឋ ដែលទទួលបានការចូលរួមគាំទ្រពីក្រសួងជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ លោក សោម ពិសិដ្ឋបានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធប្បដិមាធំមួយអង្គកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែបនេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាគង់នៅជាសម្បត្តិវប្បធម៌ជាតិតជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយមានជំនឿសាសនាដែលនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹងនិងអាចកៀរគរកប្រាក់ចំណូលពីគម្រោងមួយនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ទូទាំងខេត្តកែបដែលធ្វើឱ្យពលរដ្ឋកាន់តែមានការរីកចម្រើនប្រសើរឡើងបន្ថែមទៀត៕


អត្ថបទ៖ សឹង រ៉ាត់

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច