ព័ត៌មានជាតិ
ម្ចាស់លើប្រភេទអចលនទ្រព្យណាខ្លះ ត្រូវរ៉ាប់រងលើការបង់ពន្ធ?
យោងតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា ដី ផ្ទះ និងសំណង់នានា ដែលសាងសង់ភ្ជាប់ជាមួយដី ក្នុងក្រុង និងទីរួមខេត្ត ដែលមានតម្លៃលើសពី ១០០.០០០.០០០ (មួយរយលានរៀល) នៅទូទាំងប្រទេស គឺត្រូវជាប់ពន្ធ ដែលនេះជាការអនុវត្តការប្រមូលពន្ធក្នុងជំហ៊ានដំបូង មានចាប់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ នេះបើតាមសារាចរណែនាំ ស្តីពីការអនុវត្តប្រមូលពន្ធលើអចលនទ្រព្យ លេខ ០១៥ សហវ អពដ ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធលើអចលនទ្រព្យ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រាគឺ ០,១ភាគរយ លើមូលដ្ឋាន គិតពន្ធ ៨០% នៃតម្លៃអចលនទ្រព្យសរុប (តម្លៃដី និងតម្លៃសំណង់)។ ការគណនាពន្ធនេះទៀតសោត គឺផ្អែកទៅតាមអាយុកាលនៃសំណង់ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- អាយុកាលសំណង់ : ត្រូវគិតចាប់ពីឆ្នាំដែលសំណង់សាងសង់រួចរាល់។
- សំណង់ឥដ្ឋបេតុង : សំដៅដល់សំណង់ដែលមានប្លង់សេ។
បើនិយាយឱ្យងាយយល់ ដើម្បីស្វែងរកមូលដ្ឋានបង់ពន្ធ គឺយក (តម្លៃអចលនទ្រព្យ x ៨០%) – ១០០.០០០.០០០ រៀល។ ហើយដើម្បីរកប្រាក់ពន្ធ គឺយក មូលដ្ឋានគិតពន្ធ x ០,១% ។ អានលម្អិត
គួរឱ្យដឹងដែរថា អចលនទ្រព្យមួយចំនួនដូចជា ដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់ អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌ជាដើម ត្រូវបានលើកលែង មិនតម្រូវឱ្យបង់ពន្ធនោះទេ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


