ព័ត៌មានជាតិ
ខលសួរមេឃុំមិនលើក សួរប្រធានមន្ទីរថារវល់! ពលរដ្ឋស្នើជួសជុលផ្លូវមួយខ្សែរងការខូចខាត
ប្រជាពលរដ្ឋរស់នៅក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង ស្នើដល់អាជ្ញាធរពាក់ព័ន្ធជួយសម្រួលផ្លូវគ្រោះក្រហមមួយខ្សែដែលបានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងជាច្រើនខែមកហើយពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលំមូយខ្សែនេះបាននិយាយថា ផ្លូវនៅមុខផ្ទះរបស់ពួកគាត់នេះរងការខូចខាតជាច្រើនខែមកហើយក្នុងនោះមានកន្លែងខ្លះជ្រៅ កន្លែងខ្លះទៀតរាក់ ធ្វើឱ្យពិបាកក្នុងការធ្វើដំណើរនិងដឹកជញ្ជូនផលដំណាំផ្សេងៗ ពោលគឺសូម្បីតែស្ពានឈើមួយកន្លែងនៅកណ្តាលភូមិមួយនេះ ក៍ចាស់ទ្រុទទ្រោមទៀត នៅពេលជិះម៉ូតូរថយន្តបើកបរឆ្លងកាត់លើស្ពានម្តងៗ ធ្វើឱ្យញ័ររញ្ជួយគួរឱ្យភ័យខ្លាច។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ស្ពានឈើចាស់ទ្រុឌទ្រោមនៅក្នុងភូមិរំដេងមូយកន្លែងនេះ ប្រវែងប្រហែលជាង ៤០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កន្លះត្រូវបានប្រជាពលរដ្ឋសាងសង់អស់រយៈពេលបួនទៅប្រាំឆ្នាំមកហើយ ដោយសារតែមានរថយន្តធុនធំបើកធ្វើឲ្យស្ពាននេះមានការទ្រុឌទ្រោមយ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានបន្តទៀតថា បន្ទាប់ពីស្ពានបាក់ទ្រុតទ្រោមមក ខាងកម្លាំងអាជ្ញាធរមូលដ្ឋាន បានធ្វើខ្លោងទ្វារការពារហាមឃាត់រថយន្តធំៗដែលដឹកដំឡូងមីឆ្លងកាត់លើស្ពាននេះ។ ទោះបីការពារធ្វើខ្លោងទ្វារទប់ស្កាត់រថយន្តខ្នាតធំទាំងនោះ យ៉ាងណាក៍ដោយ ស្ពានឈើក្នុងភូមិរំដេងមួយកន្លែងនេះបានបាក់ស្រុតចុះរួចទៅហើយ ព្រោះថាជាច្រើនឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋក៍ដូចអាជ្ញាធរមូលដ្ឋានក៍បាននាំគ្នាជួសជុលស្ពាននេះជាច្រើនលើកជាច្រើនសារមកហើយដែរ រហូតមកដល់ពេលនេះគឺនៅមិនទាន់ឃើញធ្វើថ្មីនៅឡើយ។
ពួកគាត់ទទូចសំណូមដល់អភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តសឹ្ទងត្រែង មេត្តាជួយពន្លឿនធ្វើផ្លូវនិងស្ពានដែលរងការខូចខាតដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលដំណាំផ្សេងៗទៅកាន់ទីផ្សារលក់ ព្រោះថាឥឡូវនេះកំពុងតែជួបការលំបាកទាំងការធ្វើដំណើរ ទាំងការឆ្លងកាត់លើស្ពាននេះម្តងៗ ធ្វើឱ្យរំជួយញ័ររន្ធត់ខ្លាចតែបាក់ស្ពាននោះទេ។
ពាក់ព័ន្ធផ្លូវស្ពានដែលរងការខូចខាតនៅភូមិឃុំខាងលើ អ្នកយកព័ត៌មានបានទូរស័ព្ទទៅលោកសំភីមេឃុំចំការលើសុំការពន្យល់ ចុចចូលជាច្រើនដងតែគ្មានអ្នកលើក។
ដោយឡែកលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសឹ្ទងត្រែងអ្នកយកព័ត៌មានបានទូរស័ព្ទទាក់ទងសុំការបំភ្លឺពីបញ្ហាផ្លូវដែលរងការខូចខាតខាងលើនេះដែរ តែលោកបានឆ្លើយតបយ៉ាងខ្លីថា កំពុងជាប់រវល់៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


