សន្តិសុខសង្គម
ស្ពាន និងផ្លូវមួយខ្សែក្បែរអាងទឹកកំពីងពួយកំពុងយាយីដោយទឹកជំនន់
ផ្លូវមួយខ្សែដែលតភ្ជាប់ពីទំនប់អាងទឹកកំពីងពួយកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបែកចេញពីប្រឡាយបង្ហូរចូលអាងដែលកម្ពស់ទឹកបានហក់ឡើង និងហូរកាត់ពីលើស្ពានផងដែរ។

លោក ទេស ប៊ុនធឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលតាគ្រាមបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ទឹកស្ទឹងបវេលបានស្ទុះឡើងយ៉ាងខ្លាំងដែលធ្វើឲ្យទឹកនោះហូរបែកមកតាមប្រឡាយអូរដូនពៅក្នុងទិសដៅចូលទៅក្នុងអាងទឹកកំពីងពួយប៉ុន្តែត្រូវឆ្លងកាត់ទ្វារទឹកមួយកន្លែងក្នុងភូមិអូរដូនពៅ។

លោកបានបន្តទៀតថា នៅពេលនោះក្រុមការងារនៃមន្ទីរធនធានទឹកបានបើកទ្វារទឹកទៅតាមបច្ចេកទេសជំនាញដែលការបើកនេះធ្វើឲ្យសន្ទុះទឹកបុកមកខ្លាំងឆ្ពោះទៅកាន់អាងទឹកកំពីងពួយប៉ុន្តែដោយសារការបើកខ្លាំងពេកធ្វើឲ្យទឹកបែកវាលលិចស្រូវស្រែ ផ្លូវ និង ស្ពានមួយកន្លែងដែលផ្លូវមួយខ្សែនោះគឺចាប់ពីភូមិអន្លង់ស្វាយទៅទល់នឹងភូមិស្លាបប៉ាង ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ស្ពានដែលត្រូវទឹកហូរច្រោះនោះគឺជាស្ពានតាកោលស្ថិតនៅភូមិស្លាបប៉ាង។
ដោយឡែកផ្លូវដែលខូចខាតចំនួន ៤ កន្លែងនោះមានប្រវែង ២១៥ ម៉ែត្រ លុះនៅល្ងាចថ្ងៃដដែលកម្លាំងទឹកក៏បានថមថយបន្តិចម្ដងៗដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


