ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការគ្រប់គ្រងការផ្ទេរ និងផ្លាស់ប្តូរការងាររបស់មន្ត្រីរាជការស៊ីវិល
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការគ្រប់គ្រងការផ្ទេរ និងផ្លាស់ប្តូរការងាររបស់មន្ត្រីរាជការស៊ីវិល។

សេចក្ដីជូនដំណឹង ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ គឺយោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ស្ដីពី ការផ្អាកការផ្ទេរ និងផ្លាស់ប្តូរការងាររបស់មន្ត្រីរាជការស៊ីវិល និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្តី លើលិខិតរបស់ក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣។
នៅក្នុងសេចក្ដីជូនដំណឹងនេះ បានឲ្យដឹងថា ផ្អែកលើការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពបំពេញការងារ របស់មន្ត្រីរាជការស៊ីវិលឲ្យមានស្ថិរភាព និងប្រសិទ្ធភាព ក្រសួងមុខងារសាធារណៈ បានការពិនិត្យសំណើសុំផ្ទេរ និងផ្លាស់ប្ដូរកន្លែងការងារ របស់មន្ត្រីរាជការស៊ីវិលរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងក្រោម៖
១. ក្រសួងមុខងារសាធារណៈ នឹងបន្តពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើ ដែលមានការឯកភាពរួចហើយពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នក្នុងអាណត្តិមុន អនុលោមបែបបទ និងនីតិវិធីជាធរមាន។ ដោយឡែក សំណើដែលទទួលបានការឯកភាព ពីថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នឹងត្រូវអនុវត្តផ្អែកលើគោលការណ៍សម្រេចផ្អាកជាទូទៅ របស់រាជរដ្ឋាភិបាល រហូតដល់មានការណែនាំជាថ្មី ឬការសម្រេចដោយឡែករបស់រាជរដ្ឋាភិបាល។
២. ក្រសួងមុខងារសាធារណៈ នឹងពិនិត្យ និងផ្តល់ទិដ្ឋាការចំពោះសំណើផ្ទេរ និងផ្លាស់ប្តូរការងារ ក្នុងករណី ដូចខាងក្រោម៖
-មន្ត្រីរាជការកំពុងបម្រើការងារ ក្នុងក្រសួង-ស្ថាប័នមួយហើយ បានប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នមួយផ្សេងទៀត ដែលត្រូវផ្ទេរក្របខ័ណ្ឌទៅបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួង-ស្ថាប័ន ដែលសាមីមន្តី បានប្រឡងជាប់។
-មន្ត្រីរាជការដែលត្រូវបានតែងតាំង ក្នុងមុខតំណែងនយោបាយដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ និងមន្ត្រីខុទ្ទកាល័យ របស់ថ្នាក់ដឹកនាំកម្រិតនយោបាយ និងក្នុងមុខតំណែងមុខងារសាធារណៈ ជាអភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ក្រុង ស្រុក ខណ្ឌ ឬមុខតំណែងប្រហាក់ប្រហែលផ្សេងទៀត ដែលត្រូវផ្ទេរក្របខ័ណ្ឌ និងការបើកបៀវត្សនៅក្រសួង-ស្ថាប័ន និងអង្គភាពថ្មី។
-ការផ្ទេរ និងផ្លាស់ប្ដូរកន្លែងការងារ ក្នុងក្រសួង-ស្ថាប័នតែមួយ ដែលជួយដល់ការពង្រាយមន្ត្រីទៅតំបន់ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះមន្ត្រី (តំបន់ក្រៅទីប្រជុំជន) ក្នុងរូបភាពដូចខាងក្រោម៖
ក. ការផ្ទេរឆ្លងអង្គភាពពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ
ខ. ការផ្ទេរពីរាជធានី ទៅខណ្ឌ និងទៅខេត្ត
គ. ការផ្ទេររវាងខេត្ត និងខេត្ត (មិនអនុញ្ញាតការផ្ទេរចូលរាជធានីភ្នំពេញ)
ឃ. ការផ្ទេរពីខេត្ត ទៅ ក្រុង ស្រុក៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


