ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ឯកឧត្ដម ពេជ្រ ប៊ុនធិន ជាឥស្សរជនពោរពេញដោយចំណេះ ជំនាញ បទពិសោធ ឧត្ដមគតិស្នេហាជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បង្ហាញសុទិដ្ឋិនិយមថា ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន គឺជាឥស្សរជនពោរពេញដោយចំណេះ ជំនាញ បទពិសោធ ប្រកបដោយឧត្ដមគតិស្នេហាជាតិ។

ការបង្ហាញសុទិដ្ឋិនិយមនេះ ក្នុងជំនួបរវាង ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាមួយ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមដូច្នេះថា «អាយុមិនមែនត្រឹមជាតួលេខទេ តែបង្ហាញពីការឆ្លងកាត់បទពិសោធជាក់លាក់ នៃការវិវត្តរបស់សង្គម និងចំណេះដឹងនានា។ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន គឺជាឥស្សរជនពោរពេញដោយចំណេះ ជំនាញ បទពិសោធ ប្រកបដោយឧត្ដមគតិស្នេហាជាតិ»។

ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងជំនួបនាព្រឹកថ្ងៃទី ៥ ខែតុលា នេះ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានផ្ដល់ដំបូន្មាន និងចែករំលែកចំណេះដឹងរបស់ ឯកឧត្ដម ជាច្រើន លើវិស័យមុខងារសាធារណៈ ដោយបានពន្យល់ពីការវិវត្ត និងភាពប្រឈមរបស់រដ្ឋបាលសាធារណៈកម្ពុជាក្នុងដំណាក់កាលនីមួយៗ នៃប្រវត្តិសាស្ត្រ ក្នុងនោះ (១) ១៩៥៣ ៖ ការប្រឈមនៅក្រោយសម័យអាណានិគមនិយមបារាំង បន្ទាប់ពីការចាកចេញភ្លាមៗ នៃមន្ត្រីរដ្ឋបាលបារាំង (២) ១៩៧៩ ៖ បញ្ហាប្រឈមក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលសាធារណៈនៅក្រោយសម័យខ្មែរក្រហមដែលធនធានមនុស្ស និងមន្ត្រីរាជការគ្រប់វិស័យ ត្រូវបានកាប់សម្លាប់ (៣) ១៩៩៣ ៖ ដែលកម្ពុជាត្រូវកែសម្រួលរចនាសម្ព័ន្ធរដ្ឋ និងសមាហរណកម្មសង្គមពីគ្រប់ភាគី។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ការប្រឈមទាំងអស់នេះ និងដំណោះស្រាយជាបន្តបន្ទាប់ ពិតជាទាមទារឲ្យមានភាពជាអ្នកដឹកនាំឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង ជាមួយឥរិយាបថ និងសិល្បៈ ក្នុងការសម្របសម្រួលប្រកបដោយភាពចាស់ទុំ រហូតទើបយើងអាចមានការវិវឌ្ឍមកដល់សព្វថ្ងៃនេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា ជារួម ប្រព័ន្ធដឹកនាំគ្រប់គ្រងមុខងារសាធារណៈដែលមានពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែដោយការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ដំណាក់កាលទាំងអស់។ ចេញពីបទពិសោធដ៏ឆ្អិនឆ្អៅទាំងអស់នោះ ឯកឧត្ដមកិត្តិបណ្ឌិត បានណែនាំលើការដឹកនាំ និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈថា ឲ្យធ្វើយ៉ាងណា ត្រូវគោរពគោលការណ៍ច្បាប់ និងចំណាយពេលវេលាពន្យល់ អប់រំ ណែនាំ ហើយស្នើឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍សាធារណៈ (ប្រទេសជាតិ) ការពារផលប្រយោជន៍ក្រសួង ស្ថាប័ន និងការពារប្រយោជន៍មន្ត្រី។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បន្ថែមទៀតថា ទាំងអស់នេះ ជាពុទ្ធិ និងបទពិសោធខ្វះមិនបានសម្រាប់ ឯកឧត្ដម ដែលជាអ្នកដឹកនាំជំនាន់ក្រោយ ឲ្យឈ្វេងយល់ ហើយបន្តសិក្សា រៀនសូត្រ ពីប្រវត្តិ នៃវិស័យនេះ បទពិសោធ និងទស្សនាទាននានា ដើម្បីបន្តវឌ្ឍនភាពវិស័យមុខងារសាធារណៈឆ្ពោះទៅមុខជាបន្តទៀត៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


