ព័ត៌មានជាតិ
រដ្ឋសភា បន្តសម័យប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
រដ្ឋសភា នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣នេះ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី ១ នីតិកាលទី ៧ ក្រោមអធិបតីភាពលោក ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ មានចំនួន ១០១រូប។ របៀបវារៈ នៃការបន្តសម័យប្រជុំ លើកទី ១ នីតិកាលទី ៧ នាថ្ងៃនេះ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ប្រទេសកម្ពុជា បានបង្កើតជាដំបូងនូវការិយាល័យអាកាសចរណ៍ស៊ីវិល នៅឆ្នាំ ១៩៥៥ និងបានចូលជាសមាជិកអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅឆ្នាំ ១៩៥៦។ បន្ទាប់ពី វិវត្តខ្លួនជាបន្តបន្ទាប់ ការិយាល័យអាកាសចរណ៍ស៊ីវិល ត្រូវបានប្តូរទៅជាអាជ្ញាធរអាកាសចរណ៍ស៊ីវិល ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣។ ក្រោយមក អាជ្ញាធរអាកាសចរណ៍ស៊ីវិលត្រូវបានប្តូរឈ្មោះ ទៅជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅឆ្នាំ ១៩៩៦ តាមព្រះរាជក្រម ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៦។

ដោយទទួលបានការគាំទ្រ និងចង្អុលបង្ហាញផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន អាកាសចរណ៍ស៊ីវិលកម្ពុជា មានការអភិវឌ្ឍដូចបណ្តាប្រទេសជិតខាង និងក្នុងតំបន់លើផ្នែក ហេដ្ឋារចនាសម្ព័ន្ធនិងការដឹកជញ្ជូនតាមផ្លូវអាកាស ប្រកបដោយសន្តិសុខ សុវត្ថិភាព មានទំនុកចិត្ត ដល់អ្នកធ្វើដំណើរគ្រប់ប្រភេទ និងមានលក្ខណៈសេដ្ឋកិច្ច ជាពិសេសកិច្ចការពារបូរណភាពដែន អាកាសនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាសមាជិកអង្គការ ICAO អាកាសចរណ៍ស៊ីវិលកម្ពុជា ត្រូវភ្ជាប់ខ្លួនទៅនឹងបទដ្ឋានស្តង់ដាអន្តរជាតិ ដែលក្នុងនោះក្នុងក្របខណ្ឌនៃកាតព្វកិច្ចអន្តរជាតិ អង្គការ CAO បានធ្វើសវនកម្មលើវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា និងបានរកឃើញចំណុច ដែលត្រូវបំពេញបន្ថែមពាក់ព័ន្ធនឹងគោលការណ៍ រចនាសម្ព័ន្ធគ្រប់គ្រង និងការចាត់ចែងការងារ អាកាសចរណ៍ស៊ីវិល។

ជាមួយគ្នានេះ ព្រះរាជក្រមលេខ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានកំណត់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានកែសម្រួល និងដ៏ធំនាំដោយរដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមួយចំនួន។

តាមសាវតារដែលបានរៀបរាប់ខាងលើនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជំនួសច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល ឆ្នាំ ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការរីកចម្រើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិល កាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេស ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកន អង្គការ ICAO។
សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរៀបចំឡើងចំនួន ១១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


