Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ បន្តរងគ្រោះដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១១ តុលា​នេះ​ថា ខេត្ត​កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ នៅតែ​បន្ត​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ខណៈ​ខេត្ត​ចំនួន ៥ ទៀត ទឹក​កំពុង​បន្ត​ស្រក​ជា​បណ្តើរៗ ជិត​អស់​ហើយ។

លោក​បាន​បន្ត​ថា «​ខេត្ត​កំពង់ធំ នៅ​បន្ត​ជន់​លិច តែ​ទឹក​ក៏​មាន​ការ​ស្រក​ចុះ​ជា​បណ្ដើរ​ហើយ​ដែរ ចំណែក​ខេត្ត​បន្ទាយមានជ័យ នៅ​បន្ត​ជន់​លិច​ដោយសារ​ទឹក​ហូរ​ធ្លាក់​ពី​ខេត្ត​បាត់ដំបង ទៅ​ស្ទឹងមង្គម​បុរី ជា​បន្តបន្ទាប់​»។ លោក​បាន​បន្ត​ថា ដោយឡែក​ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង ខេត្ត​ព្រះវិហារ ខេត្ត​កណ្តាល និង​ខេត្ត​ពោធិ៍សាត់ ទឹក​បាន​និង​កំពុង​ស្រក​ជិត​អស់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​រំលឹក​ថា កាលពីដើម​ខែ​តុលា​នេះ ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់ ៤ ក្រុង​ស្រុក ស្មើ ២៥ ឃុំ​សង្កាត់ នៃ​ខេត្ត​ពោធិ៍សាត់ ប៉ះពាល់​ប្រជាពលរដ្ឋ ៩១៩៦ គ្រួសារ ផ្ទះ ៨១០៨ ខ្នង ជម្លៀស​ប្រជាពលរដ្ឋ ១៣៩៧ គ្រួសារ បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ស្រូវ ៧១៩៩ ហិតា និង​ដំណាំ​រួមផ្សំ​ចំនួន ២៤៤០ ហិតា ខេត្ត​បាត់ដំបង​ប៉ះពាល់ ៩ ក្រុង​ស្រុក ស្មើនឹង ៣៤ ឃុំ​សង្កាត់ ប៉ះពាល់​ប្រជាពលរដ្ឋ ៦១១៧ គ្រួសារ ជម្លៀស​ប្រជាពលរដ្ឋ ២០០ គ្រួសារ បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ស្រូវ ៣០៣៤ ហិតា និង​ដំណាំ​រួមផ្សំ ១៧៣២ ហិតា ខេត្ត​សៀមរាប​ប៉ះពាល់ ៧ ក្រុង​ស្រុក ស្មើនឹង ២៧ ឃុំ​សង្កាត់ ប៉ះ ៥៤៥០ គ្រួសារ ផ្ទះ ៣៣៣៨ ខ្នង និង​ដំណាំ​ស្រូវ ៧២៤៤ ហិតា ខេត្ត​កំពង់ធំ​ប៉ះពាល់ ៧ ក្រុង​ស្រុក ស្មើនឹង ២៩ ឃុំ​សង្កាត់ ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៦៩៧៧ គ្រួសារ ផ្ទះ ៣៧២៥ ខ្នង ជម្លៀស​ប្រជាពលរដ្ឋ ២១៣ គ្រួសារ និង​ដំណាំ​ស្រូវ ៣៧៥៦ ហិតា ខេត្ត​ព្រះវិហារ​ប៉ះពាល់​ស្រុក​ត្បែងមានជ័យ និង​ក្រុង​ព្រះវិហារ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៤០៦ គ្រួសារ និង​ស្រូវ ៣៧០ ហិតា ខេត្ត​បន្ទាយមានជ័យ​ប៉ះពាល់​ស្រុក​មង្គលបុរី​ប៉ះពាល់​ប្រជាពលរដ្ឋ ៥២ គ្រួសារ និង​ស្រូវ ១៧៤ ហិតា និង​ខេត្ត​កណ្តាល​ប៉ះពាល់ ៣ ក្រុង​ស្រុក ស្មើនឹង ៩ ឃុំ​សង្កាត់ ប៉ះពាល់​ប្រជាពលរដ្ឋ ៥១៨ គ្រួសារ ផ្ទះ ២២២ ខ្នង និង​ដំណាំ​ស្រូវ ៧៣ ហិតា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម