ព័ត៌មានជាតិ
៥ ខែ ដើមឆ្នាំនេះ មានពលរដ្ឋជាង ៤០ នាក់ រងគ្រោះដោយសារអគ្គិភ័យ ថយចុះជាងឆ្នាំមុន
នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ អគ្គិភ័យបានកើតឡើងជាង ៤៧០ លើក បង្កឱ្យមនុស្សស្លាប់ និងរបួសជាង ៤០ នាក់ មានការថយចុះ បើធៀបនឹងរយៈពេល ៥ ខែដូចគ្នា កាលពីឆ្នាំ ២០២៤ ដែលមានអ្នករងគ្រោះរហូតដល់ជាង ៥០ នាក់។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៧ មិថុនា នេះថា គ្រោះអគ្គិភ័យក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ បានកើតឡើងចំនួន ៤៧១ លើក បណ្តាលឱ្យឆេះផ្ទះ ៤០៥ ខ្នង តូបផ្សារ ៤៧ តូប ឃ្លាំងទំនិញ ១៨ កន្លែង រោងចក្រសិប្បកម្ម ៩ កន្លែង អគាររដ្ឋបាល ៩ កន្លែង ស្លាប់មនុស្ស ១៥ នាក់ និងរបួស ២៩ នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ និងរបួស រាជធានីភ្នំពេញកើតឡើងច្រើនជាងគេមានចំនួន ៨២ លើក បណ្តាលឱ្យឆេះផ្ទះ ៧៨ ខ្នង តូបផ្សារ ១៥ ឃ្លាំងទំនិញ ១០ កន្លែង រោងចក្រសិប្បកម្ម ៣ កន្លែង អគាររដ្ឋបាល ២ កន្លែង ស្លាប់ ៦ នាក់ របួស ១៦ នាក់។ ក្រៅពីនេះ ខេត្តស្ទឹងត្រែងមានអ្នកស្លាប់ ១ នាក់ កំពង់ចាម ២ នាក់ បាត់ដំបង ២ នាក់ និងខេត្តព្រះសីហនុ ៤ នាក់។

លោកបានបន្តទៀតថា តួលេខនេះ បើធៀបទៅនឹងរយៈពេល ៥ ខែដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើង តែចំនួនអ្នករងគ្រោះមានការថយចុះ ដោយរយៈពេល ៥ ខែ ឆ្នាំ ២០២៤ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤៤១ លើក បណ្តាលឱ្យឆេះផ្ទះ ៤៦៣ ខ្នង តូបផ្សារ ៥៧ តូប ឃ្លាំងទំនិញ ៩ កន្លែង រោងចក្រសិប្បកម្ម ១៦ កន្លែង អគាររដ្ឋបាល ៦ កន្លែង ស្លាប់មនុស្ស ១២ នាក់ និងរបួស ៤១ នាក់។

បើតាម លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១.៥៥ ភាគរយ , ប្រើប្រាស់ភ្លើងចំនួន ៣៨.២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០.២១ ភាគរយ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


