ព័ត៌មានជាតិ
គ្រោះធម្មជាតិ កើតឡើងជាង ៦៨០ លើក បង្កឱ្យមនុស្សស្លាប់-របួស ជិត ១៥០ នាក់ និងបំផ្លាញផ្ទះជាង ៦ ពាន់ខ្នង ក្នុងរយៈពេល ៥ ខែ
នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ គ្រោះមហន្តរាយធម្មជាតិរួមមាន ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងអគ្គិភ័យ បានកើតឡើងជាង ៦៨០ លើក បង្កឱ្យមនុស្សស្លាប់ជិត ១៥០ នាក់ បំផ្លាញផ្ទះជាង ៦ ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៧ មិថុនា នេះថា ក្នុងរយៈពេល ៥ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងអគ្គិភ័យ បានកើតឡើងចំនួន ៦៨៣ លើក បណ្តាលឱ្យប៉ះពាល់ផ្ទះចំនួន ៦ ០៩៧ ខ្នង ស្លាប់មនុស្ស ៤៨ នាក់ និងរបួស ៩៨ នាក់។

លោកបានបន្តថា ក្នុងនោះ រយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ ខ្យល់កន្ត្រាក់បានកើតឡើង ១៦១ លើក បណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៦១ ខ្នង របើកដំបូល និងខូចខាតមធ្យមផ្ទះចំនួន ៥ ២២៥ ខ្នង សាលារៀន ៣៥ កន្លែង រលំតូបផ្សារ ១៩ តូប អគាររដ្ឋបាល ១៥ កន្លែង ស្លាប់មនុស្ស ៥ នាក់ និងរបួស ២៣ នាក់។ ចំណែកបាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៥១ លើក បណ្តាលឱ្យខូចខាតផ្ទះ ៦ ខ្នង ស្លាប់មនុស្ស ២៨ នាក់ របួស ៤៦ នាក់ និងងាប់គោក្របី ៥២ ក្បាល។ រីឯគ្រោះអគ្គិភ័យវិញបានកើតឡើងចំនួន ៤៧១ លើក បណ្តាលឱ្យឆេះផ្ទះ ៤០៥ ខ្នង តូបផ្សារ ៤៧ តូប ឃ្លាំងទំនិញ ១៨ កន្លែង រោងចក្រសិប្បកម្ម ៩ កន្លែង អគាររដ្ឋបាល ៩ កន្លែង ស្លាប់មនុស្ស ១៥ នាក់ និងរបួស ២៩ នាក់។ ចំនួននេះបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានចំនួនប្រហាក់ប្រហែលគ្នា តែ ៥ ខែ ឆ្នាំនេះ មានអ្នករងគ្រោះច្រើនជាងឆ្នាំមុន ដោយ ៥ ខែឆ្នាំមុន គ្រោះធម្មជាតិ បានកើតឡើងចំនួន ៦៨២ លើក បណ្តាលឱ្យប៉ះពាល់ផ្ទះ ៣ ០២២ ខ្នង ស្លាប់មនុស្ស ៤៨ នាក់ និងរបួស ៨៦ នាក់។

លោកបានបញ្ជាក់ថា ដោយឡែក ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ ខ្យល់កន្ត្រាក់ បានកើតឡើងចំនួន ១៣៨ លើក បណ្តាលឱ្យផ្ទះរលំខូចខាតធ្ងន់ធ្ងរ ២៩០ ខ្នង របើកដំបូល និងខូចខាតមធ្យម ២ ២៥៥ ខ្នង របើកដំបូលសាលារៀន ២៧ ខ្នង របើកតូបផ្សារ ៦ តូប អគាររដ្ឋបាល ៨ កន្លែង ស្លាប់មនុស្ស ៣ នាក់ និងរបួស ១៧ នាក់ ខណៈបាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៥៨ លើក បណ្តាលឱ្យខូចខាតផ្ទះ ១៤ ខ្នង ស្លាប់មនុស្ស ៣៣ នាក់ របួស ២៨ នាក់ និងងាប់គោក្របី ២០ ក្បាល និងគ្រោះអគ្គិភ័យបានកើតឡើងចំនួន ៤៤១ លើក បណ្តាលឱ្យឆេះផ្ទះ ៤៦៣ ខ្នង តូបផ្សារ ៥៧ តូប ឃ្លាំងទំនិញ ៩ កន្លែង រោងចក្រសិប្បកម្ម ១៦ កន្លែង អគាររដ្ឋបាល ៦ កន្លែង ស្លាប់មនុស្ស ១២ នាក់ និងរបួស ៤១ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


