ព័ត៌មានជាតិ
ឈប់សង្ស័យ អាជ្ញាធរបញ្ជាក់ករណីក្រុមហ៊ុនកំពុងធ្វើអាជីវកម្មដឹកខ្សាច់នៅជើងភ្នំប៉ាយ៉ង់កោ
ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្បែរជើងភ្នំប៉ាយ៉ង់កោ ស្រុកគីរីវង់ ខេត្តតាកែវ កំពុងតែព្រួយបារម្មបាត់បង់ភ្នំប្រវត្តិសាស្ត្រប៉ាយ៉ង់កោមួយនេះ ដោយសារតែពួកគាត់បានឃើញ មានក្រុមហ៊ុនជាច្រើន កំពុងធ្វើអាជីវកម្មជីកយកដី និងខ្សាច់នៅតាមជើងភ្នំដឹកចែកចាយលក់រាប់រយរាប់ពាន់ឡានក្នុងមួយថ្ងៃៗ។
បញ្ហានេះ ត្រូវបានមន្ទីរខេត្តតាកែវ បញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មកាយដី និងខ្សាច់តាមជើងភ្នំ សុទ្ធតែជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រសិនបើក្រុមហ៊ុនទាំងនោះ កំពុងធ្វើអាជីវកម្មខុសច្បាប់មែន អាជ្ញាធរនឹងចុះផ្អាកសកម្មភាពភ្លាមៗ។

លោកយាយម្នាក់ រស់ក្នុងភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា មួយថ្ងៃៗឡានដឹកដីរាប់រយរាប់ពាន់ជើងចេញពីការដ្ឋានខ្សាច់ ការដ្ឋានដី តាមដំបន់ជើងភ្នំសឹងតែស្រុតផ្លូវកៅស៊ូអស់ហើយ ពិសេសហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់ក្មេងៗសិស្សសាលានិងអ្នកដំណើរអាចកើតមានគ្រប់ពេល ព្រោះតែក្រុមឡានដឹកខ្សាច់និងដីទាំងនោះបើកបរមិនប្រណីដៃ។
ប្រភពដដែល បន្តថា កន្លងមកធ្លាប់មានអាជ្ញាធរចុះមកផ្អាក់ក្រុមហ៊ុនមួយក្បែរផ្ទះគាត់មិនឲ្យកាយខ្សាច់នៅជើងភ្នំនេះ តែក្រោយមកក៏ស្រាប់តែមានក្រុមហ៊ុនផ្សេងមកធ្វើអាជីវកម្មនៅទីតាំងចាស់ដដែលរហូតមកដល់សព្វថ្ងៃនេះ គ្មានឃើញអាជ្ញាធរណាមកអើតមើលនោះទេ។
លោកយាយសុំមិនបញ្ជាក់អត្តសញ្ញាណបារម្ភថា ខ្លាចភ្នំនេះរលំ ព្រោះបើកាយយកដីនិងខ្សាច់រាប់រយរាប់ពាន់ឡានតាមជើងភ្នំប៉ាយ៉ង់កោជ្រៅៗយ៉ាងនេះគ្មានលស់ថ្ងៃនោះ។

កម្ពុជាថ្មីមិនអាចសុំការបញ្ជាក់ពីលោក ស៊ុត ខុន អភិបាលស្រុកគីរីវង់បានទេនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ចំណែកលោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះថា រាល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មខ្សាច់និងអាចម៍ដីបានគឺគេមានអាជ្ញាប័ណ ម្យ៉ាងទៀតគ្មានការកាយដីនិងខ្សាច់នៅជើងភ្នំប៉ាយ៉ងកោទេ។
បើតាមលោកប្រធានមន្ទីររូបនេះ ពលរដ្ឋលោកមិនដឹងច្បាស់ ហើយដីនៅការដ្ឋានទាំងអស់ដែលកាយគេសុទ្ធតែមានប្លង់។ ការងារកាយយកអាចម៍និងខ្សាច់ គឺឃុំនិងស្រុកជាអ្នកទទួលខុសត្រូវសព្វថ្ងៃនេះ ដូច្នេះបើគ្មានច្បាប់ទម្លាប់ ច្បាស់ជាគេចុះទៅផ្អាកហើយ៕

អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី